ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចូលរួមកិច្ចប្រជុំក្រុមការងារ របស់ក្រសួងមហាផ្ទៃ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ក្រៅ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣  ឆ្នាំ២០២០
ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ២៣:៣៥ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចូលរួមកិច្ចប្រជុំក្រុមការងារ របស់ក្រសួងមហាផ្ទៃ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ក្រៅ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃបានចូលរួមកិច្ចប្រជុំក្រុមការងារ របស់ក្រសួងមហាផ្ទៃ ត្រៀមរៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ដែលមានឈ្មោះថា "វេទិកាប្រជាជនអាស៊ី-អឺរ៉ុប" នៅទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អស់លោកដែលសមាជិកក្រុមការងាររៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប របស់ក្រសួងមហាផ្ទៃ។ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ និងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំ (Side Event) ចំនួន០៧ ទៀតនៅក្នុងឆ្នាំ២០២០ ក្នុងនោះក្រសួងមហាផ្ទៃ និងទីស្តីការគណៈរដ្ឋមន្រ្តីទទួលបន្ទុក រៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំចំនួន០១ ដែលមានឈ្មោះថា "វេទិកាប្រជាជនអាស៊ី-អឺរ៉ុប"៕

អត្ថបទផ្សេងៗ

លោកវរសេនីយ៍ឯក ព្រាប នឿន នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានធ្វើការប្រជុំផ្សព្វផ្សាយការងារស្ថិតិជូនដល់អធិការដ្ឋាននគរបាល ក្រុង/ស្រុក នឹងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង០៨

ខេត្តប៉ៃលិន៖ នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ព្រាប នឿន នាយការិយាល័យគ្រប់គ្រងកា...

១៦ មីនា ២០២២

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ...

២៣ សីហា ២០២១

ខួបលើកទី ១៣ឆ្នាំ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ

ខួបលើកទី ១៣ឆ្នាំ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករា...

១៥ តុលា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម