ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង និងជាប្រធានក្រុមការងារទទួលបន្ទុករួម បានពិនិត្យ ពិភាក្សាឡើងវិញទៅលើសេចក្ដីព្រាងប្រកាស ស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន
ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ ២២:២៤ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង និងជាប្រធានក្រុមការងារទទួលបន្ទុករួម បានពិនិត្យ ពិភាក្សាឡើងវិញទៅលើសេចក្ដីព្រាងប្រកាស ស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងាររៀបចំសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ពាក់ព័ន្ធច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម របស់នាយកដ្ឋានអត្រានុកូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង និងជាប្រធានក្រុមការងារទទួលបន្ទុករួម បានពិនិត្យ ពិភាក្សាឡើងវិញទៅលើសេចក្ដីព្រាងប្រកាស ស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋានជាបន្ត។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកប្រធានការិយាល័យ លោក-លោកស្រីអនុការិយាល័យ ព្រមទាំងមន្រ្តីចំណុះនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងតំណាងអង្គការ Vital strategies ផងដែរ៕

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងដោះស្រាយបញ្ហាប្រឈមលើឯកសារអត្តសញ្ញាណមិនប្រក្រតី

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងដោះស្រាយបញ្ហាប្រឈមលើឯកសារអត្តសញ្ញាណមិនប្រក្រតី។ អគ្គនាយកដ្ឋានអត្តសញ្ញាណក...

១៣ ឧសភា ២០២៦

នៅរសៀលថ្ងៃចន្ទ ៤កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សុគន្ធ វិសិដ្ឋ ប្រធាននាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ

លោកឧត្តមសេនីយ៍ទោ សុគន្ធ វិសិដ្ឋ អញ្ជើញជួបប្រជុំបន្តជាមួយ តំណាងអង្គការ Vital Strategies នៅរសៀលថ្ងៃចន្ទ ៤កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូ...

០៦ វិច្ឆិកា ២០២៤

សេចក្តីជូនដំណឹង និងប្រកាសអន្តរក្រសួង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមជម្រាបជូនដំណឹងដល់សាធារណជន ស្តីពី ការដាក់ដំណើរការសាខាផ្តល់លិខិតឆ្លងដែនធម្មតាគំរូថ្មី នៅតាមខេត្តចំនួន០៣ទៀត...

២១ កក្កដា ២០១៩

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម