ទីស្តីការក្រសួងមហាផ្ទៃ៖ ព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំអគារ S ទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំកម្មពិធី ប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្រសួងមហាផ្ទៃ ពិសេសបានប្រកាស ប្រគល់ភារកិច្ចជា អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អគ្គនាយក អគ្គស្នងការរង អគ្គនាយករង និងឯកឧត្តម លោកជំទាវ តំណាង អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ៕


















































សេចក្ដីប្រកាសព័ត៌មានស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពី...
១៧ ធ្នូ ២០២៥
ខេត្តឧត្តរមានជ័យ៖ លោកវរសេនីយ៍ឯក សាំង យ៉េន ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកចុះប្រជុំផ្សព្វផ្សាយប្រកាសលេខ២៨៨៤ប្រក និង សេចក្តីណែនាំលេខ០០១...
២៨ កក្កដា ២០២០
ខេត្តព្រះវិហារ៖ ថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត...
១៣ សីហា ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការផ...
២៣ សីហា ២០២៤