ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងារអន្តរក្រសួងក្នុងការងារសាកល្បងការចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាលដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា រវាងក្រុមការងារអន្តរក្រសួងជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធដើម្បីអនុវត្តសាកល្បងនូវការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាលដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅសង្កាត់ទាំង០៦ នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
សាលារាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានជាប្រធានក្រុមការងារអន្តរក្រសួងក្នុងការងារសាកល្បងការចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាលដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា រវាងក្រុមការងារអន្តរក្រសួងជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធដើម្បីអនុវត្តសាកល្បងនូវការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាលដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅសង្កាត់ទាំង០៦ នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីសំណាក់ លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន នៃក្រសួងផែនការ ក្រសួងសុខាភិបាល និង លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានគ្របគ្រង់ប្រព័ន្ធព័ត៌វិទ្យា លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំង លោក លោកស្រីជាមន្ត្រីរាជការចំណុះរដ្ឋបាលសាលារាជធានីភ្នំពេញ លោក លោកស្រី អភិបាលរងខណ្ឌ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្រ្តី អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជាច្រើនរូប និងតំណាងអង្គការ Vital Strategies ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ៕





















ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ ព្រមទាំងមន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គោរពផ្ញើសារជ...
២៣ មករា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្...
០៧ មីនា ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ...
១៩ ធ្នូ ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍភាព និងបញ្ហាប្រឈមលើការងារមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ពីសហរដ្ឋអាម៉េរិក។...
១០ មករា ២០២៦