ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាត និមល អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាស ស្ដីពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការងាររបស់ការិយាល័យចំណុះឱ្យនាយកដ្ឋាន នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ
នៅព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាត និមល អគ្គនាយករង តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាស ស្ដីពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការងាររបស់ការិយាល័យចំណុះឱ្យនាយកដ្ឋាន នៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្ដម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អគ្គនាយក អគ្គនាយករង ព្រមទាំងឯកឧត្តម តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងតំណាងអង្គភាពជំនាញពាក់ព័ន្ធមួយចំនួនផងដែរ៕















នៅថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម...
១៨ មេសា ២០២២
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង និងជាអនុប្រធានប្រចាំការ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង និងជាប្រធានផ្នែកខ្លឹមសារ នៃក្រ...
២៣ វិច្ឆិកា ២០២៣
ប្រជាពលរដ្ឋ មានការកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្រ្តីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានការយកចិត្តទុកដាក់យ៉ាងល្អ ក្នុងការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជា...
១៩ ឧសភា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ស៊ីផាន អញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធឧបាសិកា សេង គឹមឡុង ត្រូវជាម្ដាយបង្កើតរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្...
២៣ មេសា ២០២៥