ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី "ការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល"
នៅរសៀលថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី "ការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល" នៅសង្កាត់គោលដៅទាំង៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងពិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានរយៈពេល២ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានគ្របគ្រង់ប្រព័ន្ធព័ត៌វិទ្យា លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងតំណាងអង្គការ Vital Strategies ប្រចាំព្រះរាជាណាចក្រកម្ពុជា អស់លោក លោកស្រី តំណាងពីក្រសួងផែនការ និងលោក លោកស្រីមន្រី្តរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ តាមបណ្តាលសង្កាត់ ដែរពាក់ព័ន្ធជាច្រើនរូបផងដែរ សរុបប្រមាណ ៥០នាក់។
នាឱកាសនោះដែលឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង មានប្រសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុក្ខដាក់ក្នុងការសិក្សាវគ្គបណ្តុះបណ្តាលការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ និងនាថ្ងៃស្អែកក្រុមការងារនឹងចុះតាមសង្កាត់គោលដៅទាំង៦។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង សូមជូនពរដល់ឱសិក្ខាកាមទាំងអស់សមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀ












ខែឆ្នាំ២០២៥ ក្រសួងមហាផ្ទៃចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទជូនប្រជាពលរដ្ឋ បានជាង៥២ម៉ឺនបញ្ជី ស្មើនឹងមនុស្សចំនួនជាង៧៣ម៉ឺននាក់ និងសេវាពាក់ព័ន្ធជាច្រើនទ...
០២ វិច្ឆិកា ២០២៥
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំបន្តកិច្ចប្រជុំ ត្រៀមរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពីយុទ្ធសាស្រ្តប្រាស្រ័យទាក់ទង នៃការផ្លាស់ប្តូរឥរិយាប...
១០ ធ្នូ ២០២៥
ទូលបង្គំ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល ចំណុះអគ្គនាយកដ្ឋ...
១៨ ឧសភា ២០២១
ខេត្តស្ទឹងត្រែង៖ ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្វាយ សហការជាមួយអធ...
១៩ សីហា ២០២៤