ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុក្រិត្យ ថនឥស្សរ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ
ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ ០២:៣៦ ព្រឹក

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុក្រិត្យ ថនឥស្សរ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុក្រិត្យ ថនឥស្សរ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ

នៅព្រឹកថ្ងៃអង្គារ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុក្រិត្យ ថនឥស្សរ៉ា អគ្គនាយករង តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋមន្រ្តីស្ដីទី ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការរៀបចំពិធីសម្តោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មី នៃក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គនាយករង ព្រមទាំងឯកឧត្តម តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ៕

នាឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋមន្ត្រីស្តីទី ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះធ្វើឡើងដើម្បីត្រួតពិនិត្យការងារពាក់ព័ន្ធនានា ដែលត្រៀមសម្រាប់ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាពេលដ៏ខ្លីខាងមុខ។ ឯកឧត្តម សន្តិបណ្ឌិត បានបញ្ជាក់ថា តាមការគ្រោងទុកអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នឹងត្រូវបានរៀបចំធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម សន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ស្របតាមផែនការដែលថ្នាក់ដឹកនាំបានប្រគល់ជូននូវតួនាទីភារកិច្ចទទួលខុសត្រូវ ពិធីសម្ពោធនេះត្រូវតែរៀបចំឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយបំផុត ធ្វើយ៉ាងណាប្រព្រឹត្តទៅប្រកបដោយមហាកិត្តិយឱ្យសមទៅនិងមុខមាត់ និងអគារដ៏ស្កឹមស្កៃរបស់ក្រសួងមហាផ្ទៃនេះ៕

អត្ថបទផ្សេងៗ

ក្រុមការងារសហការជាមួយនាយកដ្ឋានជំនាញ ចុះបើកប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ ដែលបានដាក់នៅតាមបណ្តាទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម នៅក្នុងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ អនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃអង្គារ ៥កើត ខែភទ្របទ...

២០ កញ្ញា ២០២៣

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងនីតិវិធី ប្រតិបត្តិស្តង់ដា SOP នៃមជ្ឈមណ្ឌលបញ្ជាការប្រព័ន្ធសមាហរណកម្ម ក្រសួងមហាផ្ទៃ

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងនីតិវិធី ប្រតិបត្តិស្តង់ដា SOP នៃមជ្ឈមណ្ឌលបញ្ជាក...

២០ មីនា ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង អញ្ជើញចូលរួមកិច្ចប្រជុំរាយការណ៍ និងគោរពឆ្លងយោបល់សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិគ្រប់គ្រងអត្តសញ្ញាណប្រជាជន

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង អញ្ជើញចូលរួមកិច្ចប្រជុំរាយការណ៍ និងគោរពឆ្លងយោបល់សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹ...

២៧ មីនា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងនគរបាលជាតិ មន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញញត្តិថ្កោលទោស ចំពោះទង្វើសាហាវព្រៃផ្សៃ អមនុស្សធម៌ របស់យោធាថៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងនគរបាលជាតិ មន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហ...

១៥ វិច្ឆិកា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម