ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អុឹម ប្រណិតា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាបញ្ចប់លើសេចក្ដីព្រាងអនុស្សរណៈ នៃការយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា
នៅរសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អុឹម ប្រណិតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាបញ្ចប់លើសេចក្ដីព្រាងអនុស្សរណៈ នៃការយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា ក្រោមអធិបតីភាព ឯកឧត្ដម អ៊ូច ចាន់ណូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយករង ឯកឧត្តម តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងតំណាងអង្គភាពជំនាញពាក់ព័ន្ធមួយចំនួនផងដែរ៕
សូមជម្រាបជូនថា ផ្អែកតាមសេចក្តីព្រាងអនុស្សរណៈ នៃការយោគយល់ (MOU) ស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធនីស្សេរីយ៉ា បានឱ្យដឹងថា ដោយមានបំណងពង្រឹង និងបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធនីហ្សរីយ៉ា ក្នុងក្របខណ្ឌ នៃគោលការណ៍គោរពអធិបតេយ្យភាព សមភាព និងផលប្រយោជន៍ ទៅវិញ ទៅមក ភាគីទាំងពីរ បានរៀបចំសេចក្ដីព្រាងនេះឡើង៕







ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៦។ ខេត្តព្រែវែង៖ នៅថ្ងៃអង្គារ...
៣០ កញ្ញា ២០២៥
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្...
០៥ មេសា ២០២៣
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (2...
២៩ មិថុនា ២០២៦
ឯកឧត្ដម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំវគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី។ នៅរសៀ...
១៦ សីហា ២០២៥