ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង ដឹកនាំកិច្ចប្រជុំផ្នែកផ្សព្វផ្សាយ និងព័ត៌មានវិទ្យា ដើម្បីត្រៀមរៀបចំសិកា្ខសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានផ្នែកផ្សព្វផ្សាយ និងព័ត៌មានវិទ្យា នៃក្រុមការងាររៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំផ្នែក ដើម្បីពិនិត្យការងារដែលត្រូវត្រៀមរៀបចំមុន កំឡុងពេល និងក្រោយពេលបញ្ចប់អង្គសិក្ខាសាលា។
អង្គប្រជុំបានពិនិត្យ និងផ្តល់យោបល់លើការងារដែលនឹងត្រូវបំពេញ ព្រមទាំងចាត់តាំងមន្ត្រីទទួលបន្ទុកតាមការងារនីមួយៗ ដើម្បីអនុវត្ត និងសហការជាមួយផ្នែកពាក់ព័ន្ធដទៃទៀត ធ្វើយ៉ាងណាឱ្យអង្គសិក្ខាសាលា អាចដំណើរការទៅបានដោយរលូន និងប្រកបដោយប្រសិទ្ធផល។
សិកា្ខសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។
កិច្ចប្រជុំនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋានគ្របគ្រង់ប្រព័ន្ធព័ត៌មានវិទ្យា លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយការិយាល័យ និងមន្រ្តីពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិកក្រុមការងារផ្នែកផ្សព្វផ្សាយ និងព័ត៌មានវិទ្យា៕










ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន...
២០ កុម្ភៈ ២០២០
ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ តំណាងអង្គការ UNFPA ប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃអង្គារ ១២...
២៨ កក្កដា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការជំរុញការងារទីក្រុងឆ្លាត របស់រដ្ឋបាលខេត្តបាត់ដំបង និងកិច្ចប្រជុំឆ្...
១៨ ឧសភា ២០២៦
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធិ អ...
០៥ មីនា ២០២៣