ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាត និមល បានអញ្ជេីញចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សាលេីសេចក្ដីព្រាងការកែសម្រួលអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទ និងនីតិវិធី នៃការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាត និមល អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជេីញចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សាលេីសេចក្ដីព្រាងការកែសម្រួលអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទ និងនីតិវិធី នៃការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតិភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ និងឯកឧត្តម សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ នៃអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា យោងតាមចំណារដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការរៀបចំកិច្ចប្រជុំនេះគឺធ្វើឡើងក្នុងគោលបំណងពិនិត្យលើបែបបទ និងនីតិវិធី នៃការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាថ្មី ដើម្បីស្របតាមស្ថានភាព និងការវិវឌ្ឍរបស់សង្គមជាក់ស្តែង។
គួរជម្រាបថា អនុក្រឹត្យនេះមានគោលបំណងពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្តនៅព្រះរាជាណាចក្រកម្ពុជា ហើយអនុក្រឹត្យនេះមានគោលដៅកំណត់បែបបទចេញ ចូល និងស្នាក់អាស្រ័យចំពោះជនបរទេសមិនមែនអន្តោប្រវេសន្តនៅព្រះរាជាណាចក្រកម្ពុជា៕











ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមគោរពអបអរសា...
០៧ កក្កដា ២០២៥
រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៥រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន សុផុន អគ្គនា...
០៥ វិច្ឆិកា ២០២០
ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការណែនាំនីតិវិធី នៃរបៀបប្រើប្រាស់ម៉ាស៊ីនស្គែនវត្តមានប្រចាំថ្ងៃ នៅអគ្គនាយកដ្ឋានអត្តសញ្ញ...
០៩ មេសា ២០២៦
ខេត្តស្វាយរៀង៖ នៅថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៃអធិក...
២៣ កញ្ញា ២០២៤