ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធចំណុះនាយកដ្ឋាន និងលោក លោកស្រី តំណាងអង្គការ Vital Strategies ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមទីប្រឹក្សាជាតិផងដែរ។
បន្ថែមក្នុងកិច្ចប្រជុំនេះផងដែរ ប្រធានក្រុមការងារដែលទទួលផែននីមួយៗ បានធ្វើសេចក្តីរាយការណ៍ការអំពីលទ្ធផល និងបញ្ហាប្រឈមមួយចំនួនដែលឆ្លងតាមការប្រជុំផ្ទៃក្នុងរបស់ក្រុម ជូនឯកឧត្តម អគ្គនាយក ដើម្បីពិនិត្យ ពិភាក្សាបន្ត និងសម្រេច៕













ខេត្តព្រៃវែង៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ផ្នែកជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់អធិការដ្ឋ...
៣១ មករា ២០២៥
នៅថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក...
២១ តុលា ២០២៤
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត...
៣០ សីហា ២០១៩
រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ...
២០ មីនា ២០២៦