ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំកូដសម្គាល់ភូមិសាស្រ្តរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ
ថ្ងៃច័ន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ២៣:៣៩ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំកូដសម្គាល់ភូមិសាស្រ្តរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំកូដសម្គាល់ភូមិសាស្រ្តរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ

នៅថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងាររៀបចំកូដសម្គាល់ភូមិសាស្រ្តរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយក អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធានអង្គភាព និងមន្រ្តីជំនាញ តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

កិច្ចប្រជុំបានធ្វើបទបង្ហាញអំពីទស្សនាទាន នៃការរៀបចំលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ដោយការរៀបចំលេខកូដសម្គាល់ភូមិសាស្រ្តរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ គឺដើម្បីគ្រប់គ្រងប្រព័ន្ធទិន្នន័យ Gazetteer Database Online និងមានលក្ខណៈស្តង់ដាររួមមួយសម្រាប់ឱ្យក្រសួង ស្ថាប័ន និងអង្គភាពផ្សេងៗទៀត អាចយកទៅប្រើប្រាស់ជាផ្លូវការតាមសមត្ថកិច្ចរៀងៗខ្លួន។ ការរៀបចំលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិនេះ ជាមូលដ្ឋានក្នុងការអភិវឌ្ឍន៍លេខកូដជាលក្ខណៈឌីជីថល និងអភិវឌ្ឍន៍លេខកូដផែនទីឌីជីថលផងដែរ។

កន្លងមកការប្រើប្រាស់លេខកូដនេះ ដូចគ្នាច្រើន តែក៏មានការខុសគ្នាតាមក្រសួង ស្ថាប័នមួយចំនួនដែរ ដូចជាក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ក្រសួងផែនការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ.ជ.ប ។ល។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្តល់ធាតុចូលដល់កិច្ចការនេះ ដោយបានសម្រេចបង្កើតជាក្រុមកាងារបច្ចេកទេសអន្តរក្រសួង ដើម្បីសហការធ្វើកិច្ចការងារនេះឱ្យកាន់តែល្អប្រសើរ ទាន់ពេលវេលា និងស្វែងរកគំនិតរួមគ្នា រៀបចំជាលិខិតបទដ្ឋាន អាចជាអនុក្រឹត្យ ឬប្រកាសអន្តរក្រសួងសម្រាប់រៀបចំលេខកូដសម្គាល់ភូមិសាស្រ្តនេះ។

សម្រាប់កិច្ចការពាក់ព័ន្ធអត្តសញ្ញាណកម្ម ការងារកំណត់លេខកូដសម្គាល់ភូមិសាស្ត្រនេះ ក៏នឹងជាធាតុចូលមួយដ៏សំខាន់ ដែលផែនការយុទ្ធសាស្ត្រ អត្តសញ្ញាណកម្ម កំណត់ បុគ្គលមួយមានអត្តសញ្ញាណមួយនោះ អាចនឹងត្រូវបញ្ចូលលេខកូដនេះ បន្ថែមតាមការចាំបាច់៕

អត្ថបទផ្សេងៗ

ឯកឧត្តម បណ្ឌិត តុប នេត អញ្ជើញជូនដំណើរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា

ឯកឧត្តម បណ្ឌិត តុប នេត អញ្ជើញជូនដំណើរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ...

២១ កក្កដា ២០២៥

សកម្មភាពក្រុមការងាររបស់នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចុះស្រាវជ្រាវលើសំបុត្រអត្រានុកូលដ្ឋានទូរទាំងឃុំ នៅសាលាស្រុកបន្ទាយមាស ខេត្តកំពត

ខេត្តកំពត៖ នៅថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សកម្មភាពក្រុមការងាររបស់នាយកដ្ឋានអត្រានុកូលដ្ឋាន...

១៤ វិច្ឆិកា ២០២៣

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម