ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំ ថ្នាក់ដឹកនាំអគ្គនាយដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តីប្រចាំការ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ឯកឧត្ដម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឯកឧត្ដម ប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អគ្គនាយក ឯកឧត្តម លោកជំទាវ អគ្គស្នងការរង អគ្គនាយករង លោកប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ឯកឧត្ដម លោកជំទាវ អភិបាល អភិបាលរងរាជធានី-ខេត្ត លោកស្នងការរាជធានី-ខេត្ត និងអង្គភាពចំណុះក្រសួង-ស្ថាប័ននានា និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការដែលពាក់ព័ន្ធចូលរួមជាច្រើនទៀត។
នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីសារៈសំខាន់ នៃតួរនាទីនិងភារកិច្ច របស់ក្រសួងមហាផ្ទៃ នៅក្នុងរាជរដ្ឋាភិបាល ដែលជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់ ជូនរាជរដ្ឋាភិបាល នៅក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេសការផ្តល់សេវារដ្ឋបាល និងការគាំពារ សន្តិសុខសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏ដើរតួរនាទីជាស្ពាន ផ្សារភ្ជាប់ គោលនយោបាយថ្នាក់ជាតិ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ជាពិសេសលើ ការបន្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលយើងបានធ្វើដោយជោគជ័យជាច្រើនឆ្នាំកន្លងមកនេះ ការកែទម្រង់នេះ នៅតែបន្តមានសារៈសំខាន់ ហើយយើងគ្រប់គ្នា ត្រូវបន្តអនុវត្ត ទៅលើកិច្ចការងារនេះ។
សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់ របស់ក្រសួងមហាផ្ទៃ ទាំងក្របខណ្ឌនគបាលជាតិ និងស៊ីវិល ដែលបានខិតខំបំពេញភារកិច្ចនៅក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋនាពេលកន្លងមក ដែលជាកត្តាសំខាន់ ក្នុងការប្រែក្លាយគោលនយោបាយរបស់រដ្ឋាភិបាល ឱ្យមានប្រសិទ្ធិភាព៕















ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅព្រឹកថ្ងៃពុធ ៣រោច ខ...
១៩ ធ្នូ ២០២៤
សកម្មភាពដំណេីរការជាផ្លូវការទីស្នាក់ការផ្ដល់លិខិតឆ្លងដែន ខេត្តសៀមរាប របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ខេត្តសៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស...
១៩ មករា ២០២៥
គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋធានីហាណូយ៖ នៅរសៀលថ្...
២១ កុម្ភៈ ២០២៥
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន...
១៩ កក្កដា ២០២០