ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាត និមល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
នៅរសៀលថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាត និមល អគ្គនាយករង តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យកែសម្រួលសេចក្តីព្រាងថ្មី នៃអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គនាយករង ព្រមទាំងឯកឧត្តម តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងតំណាងអង្គភាពជំនាញពាក់ព័ន្ធមួយចំនួនផងដែរ៕
នាឱកាសនេះ ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នៅក្នុងនីតិកាលទី៧នេះ ក្រសួងមហាផ្ទៃ បាននិងកំពុងរៀបចំសេចក្តីព្រាងថ្មី នៃអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីបេសកកម្ម រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់អង្គភាពនីមួយៗចំណុះក្រសួងមហាផ្ទៃ។ ឯកឧត្តម ប្រធានអង្គប្រជុំ បានរម្លឹកថា សម្រាប់អនុក្រឹត្យលេខ ១០៩ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ គឺត្រូវការធ្វើបច្ចុប្បន្នភាពជាច្រើន ដោយសារតែក្រសួងមហាផ្ទៃ មានអង្គភាពមួយចំនួនទើបបានបង្កើតថ្មី និងមួយចំនួនទៀតត្រូវបានធ្វើសមាហរណកម្មបញ្ចូលគ្នា។ ដូច្នេះ ក្រសួងមហាផ្ទៃ ត្រូវរៀបចំតាក់តែង និងកំណត់នូវតួនាទីភារកិច្ចរបស់អង្គភាពនីមួយឡើងវិញ ឱ្យស្របតាមបច្ចុប្បន្នភាព និងស្របតាមច្បាប់ជាធរមាន។
ជាថ្មីម្តងទៀត ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានអង្គប្រជុំ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងតំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យកែសម្រួលសេចក្តីព្រាងថ្មី នៃអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ។ ជាមួយគ្នានោះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានណែនាំដល់សមាជិកអង្គប្រជុំដែលជាតំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ បន្តពិនិត្យមើលផ្ទៀងផ្ទាត់ឱ្យបានល្អិតល្អន់ ស្តីពីតួនាទីភារកិច្ចរបស់អង្គភាពខ្លួនបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការរៀបចំអនុក្រឹត្យថ្មីនេះមានខ្លឹមសារល្អគ្រប់ជ្រុងជ្រោយ ខ្លី ខ្លឹម និងមានភាពងាយស្រួលដល់ការអនុវត្តតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋាន និងអង្គភាពនីមួយៗចំណុះក្រសួងមហាផ្ទៃ៕











គិតពីម៉ោង១រសៀល ដល់ម៉ោង៦ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ មានជនភៀសសឹក ២០.១៦២នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៥៧៤.៣...
០២ មករា ២០២៦
អនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៤រ...
២០ ធ្នូ ២០២៤
សប្តាហ៍ទី៣ខែមករា មន្ត្រីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋជាង១ម៉ឺនសេវាទូទាំងប្រទេស! ...... ក្នុងរយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមករា...
២២ មករា ២០២៥
ខេត្តក្រចេះ៖ នៅថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ...
២៣ សីហា ២០២២