ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា បានដឹកនាំកិច្ចប្រជុំបន្តត្រៀមរៀបចំសិកា្ខសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
នៅពេលព្រឹកថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាអនុប្រធានប្រចាំការក្រុមការងារ បានដឹកនាំកិច្ចប្រជុំជាមួយ តំណាងអង្គការ Vital Strategies ប្រចាំព្រះរាជាណាចក្រកម្ពុជា ពិភាក្សាបន្តត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។
នៅពេលរសៀលថ្ងៃដ៏ដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង និងជាអនុប្រធានប្រចាំការក្រុមការងារ ក៏បានបន្តដឹកនាំក្រុមការងារ ដើម្បីប្រជុំជាមួយ តំណាងក្រុមហ៊ុនខ្មែរមេគង្គហ្វៀម KMF ពិភាក្សាទាក់ទងនឹងការងាររៀបចំថតជាវីដេអូ អំពីសិក្ខាសាលា និងបទយកការណ៍ ឬបទសម្ភាសន៍ទុកជាឯកសារ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធចំណុះនាយកដ្ឋាន និងលោក យី កុសលវឌ្ឍនៈ តំណាងអង្គការ Vital Strategies ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកប្រធានក្រុមហ៊ុនខ្មែរមេគង្គហ្វៀម KMF ផងដែរ៕




















សាលាខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ស៊ីផាន អគ្គនាយក...
១២ កក្កដា ២០២០
សកម្មភាពផ្ដល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ របស់ទីស្នាក់ការលិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប ខេត្តសៀមរាប៖ នៅថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស....
០៤ មីនា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្...
២៧ មករា ២០២៦
នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត...
០៥ មេសា ២០២២