ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានអញ្ជើញក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា” ដល់មន្រ្តីផ្ដល់សេវា
នៅរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា” ដោយមានការអញ្ជើញចូលរួមពី លោក បណ្ឌិត យ៉េន យ៉ាត នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រូបង្គោល។
វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣) នៅសាលប្រជុំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងអស់លោក លោកស្រី ដែលជាមន្រ្តីពាក់ព័ន្ធចំណុះនាយកដ្ឋានផងដែរ។
ថ្លែងក្នុងពិធីបិទនេះផងដែរ ឯកឧត្តម អគ្គនាយករង បានមានប្រសាសន៍ ណែនាំ និងផ្តាំផ្ញើដល់ លោក លោកស្រីជាសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រវគ្គបណ្តុះបណ្តាលនេះរហូតទទួលបានជោគជ័យគ្រប់ៗគ្នា ហើយសង្ឃឹមថា ពេលត្រឡប់ទៅបំពេញភារកិច្ចតាមអង្គភាពជំនាញរៀងៗខ្លួនវិញ ត្រូវប្រកាន់ខ្ជាប់ឱ្យបាននូវ ក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្ដល់សេវានេះ ព្រោះថាវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់ផ្នែកសីលធម៌របស់មន្ត្រីម្នាក់ៗ និងអង្គភាពទាំងមូលផងដែរ៕





















បើគិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានផ្លោងគ្រាប់ធំៗជាច្រើនប្រភេទ ចូលភូមិគាប ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្ដាលឱ្យ៖...
២៤ ធ្នូ ២០២៥
ខេត្តបាត់ដំបង៖ ថ្ងៃសុក្រ ១២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ផែនការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋានន...
១៩ សីហា ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជួបប្រជុំពិភាក្សាជាមួយតំណាង អង្គការ UNDP ប្រចាំប្រទេសកម្ពុជា ពិភាក្សាលើការរៀបចំផែនការយុទ្ធសាស្រ្ត ស្តីពីអ...
០៦ មីនា ២០២៥
ឯកឧត្ដម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលើការងារ ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់រវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង...
២៧ មីនា ២០២៥