ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាត និមល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យកែលសម្រួល ស្ដីពីបែបបទ និងនីតិវិធី នៃការអនុញ្ញាត្តឱ្យជនបរទេសមិនមែនអន្ថោប្រវេសន្តចូល-ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាត និមល អគ្គនាយករង តំណាង ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យកែលសម្រួលលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទ និងនីតិវិធី នៃការអនុញ្ញាត្តឱ្យជនបរទេសមិនមែនអន្ថោប្រវេសន្តចូល-ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន និងឯកឧត្តម សន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គនាយករង ព្រមទាំងឯកឧត្តម តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងតំណាងអង្គភាពជំនាញពាក់ព័ន្ធមួយចំនួនផងដែរ៕








ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារដឹកនាំគាំទ្រ តាមដាន និងជ...
១០ មករា ២០២៦
ខ្ញុំបាទ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល ចំណុះអគ្គនាយកដ្ឋា...
០៥ មករា ២០២១
អបអរសាទរខួបលើកទី២៧ « ទិវាសន្តិភាពនៅកម្ពុជា » ២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៥ ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា
៣០ ធ្នូ ២០២៥
ថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ សកម្មភាពបំពេញការងារប្រចាំថ្ងៃ របស់ក្រុមប្រចាំការសេវាក...
២៣ សីហា ២០២៥