រទារិកាទី១ ចុះបញ្ជីកំណើតដោយជោគជ័យ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីប្រព័ន្ធជូនដំណឹងសុខាភិបាល ទៅកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ២៣:៤៤ ល្ងាច

រទារិកាទី១ ចុះបញ្ជីកំណើតដោយជោគជ័យ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីប្រព័ន្ធជូនដំណឹងសុខាភិបាល ទៅកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

រទារិកាទី១ ចុះបញ្ជីកំណើតដោយជោគជ័យ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីប្រព័ន្ធជូនដំណឹងសុខាភិបាល ទៅកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដោយសហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានខិតខំអភិវឌ្ឍកម្មវិធី ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋានដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីប្រព័ន្ធជូនដំណឹងសុខាភិបាល ទៅកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

កិច្ចការនេះ បានដាក់ឱ្យអនុវត្តសាកល្បងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សូមអបអរសាទរ ទារិកាឈ្មោះ រិទ្ធ ស្រីពេជ្រ កើតថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងជាទារិកាទី១ ដែលបានចុះសំបុត្រកំណើតដោយជោគជ័យ ពីប្រព័ន្ធជូនដំណឹងសុខាភិបាលទៅកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

នេះគឺជាជំហានប្រកបដោយទស្សនវិស័យ និងជារបត់ថ្មីមួយក្នុងប្រវត្តិ នៃការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាដែលកំណត់ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ជាស្នូល នៃបញ្ចកោណយុទ្ធសាស្រ្តមួយ។ ការសាកល្បងនេះរួមបញ្ចូលទាំងការចុះបញ្ជីកំណើត ការចុះបញ្ជីមរណភាព ការចុះបញ្ជីអាពាហ៍ពិពាហ៍ និងការផ្តល់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) ដល់ទារកដែលទើបកើត។

លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល នឹងត្រូវផ្តល់ដល់បុគ្គលគ្រប់រូប ដើម្បីប្រើប្រាស់ពេញមួយជីវិតពីកើតរហូតដល់ស្លាប់។ ទាំងនេះគឺជាផ្នែកមួយ នៃការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ក្នុងគោលដៅទី១៦.៩ ដែលបានចែងថា «នៅត្រឹមឆ្នាំ២០៣០ ត្រូវផ្តល់អត្តសញ្ញាណស្របច្បាប់ដល់ប្រជាពលរដ្ឋទាំងអស់ដោយរាប់បញ្ចូលទាំងការចុះសំបុត្រកំណើត»៕

អត្ថបទផ្សេងៗ

នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សកម្មភាពបំពេញការងារប្រចាំថ្ងៃ របស់ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស

នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សកម្មភាពបំពេញការងារប្រចាំថ្ងៃ របស់ក្រុមប្រចាំការសេវាកម្មអត...

១៤ មិថុនា ២០២៥

សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តព្រៃះវិហារ បានដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែ

ខេត្តព្រះវិហារ៖ នៅថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តព្រៃះវិហា...

០៦ កញ្ញា ២០២០

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សកម្មភាពអធិការដ្ឋាននគរបាលស្រុកកញ្ជៀច

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សកម្មភាពអធិការដ្ឋាននគរបាលស្រុកកញ្ជៀច នៃស្នងការដ្ឋាននគរ...

២៣ កុម្ភៈ ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរេីន អញ្ជេីញដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចូលរួមពិភាក្សាការងារជាមួយ លោក Shri. Pankaj Kumar Pandey

ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរេីន អញ្ជេីញដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចូលរួមពិភាក្សាការងារជាមួយ លោក Shri. Pankaj Kumar Pandey , លោក...

០៦ ធ្នូ ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម