ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យបច្ចុប្បន្នភាពលើការត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ២៣:៥៤ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យបច្ចុប្បន្នភាពលើការត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យបច្ចុប្បន្នភាពលើការត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យបច្ចុប្បន្នភាពលើការត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធចំណុះនាយកដ្ឋាន និងលោក តំណាងអង្គការ Vital Strategies ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមទីប្រឹក្សាជាតិផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក បានមានមតិស្វាគមន៍ក្នុងអង្គប្រជុំ និងបានមានមតិលើកឡើងអំពីបញ្ហាប្រឈមពាក់ព័ន្ធតាមក្រុមនីមួយៗ ហើយក្រុមនីមួយៗត្រូវមានការស៊ីចង្វាក់គ្នា ព្រមទាំងចូលរួមដោះស្រាយលើកិច្ចការងារនេះ ឯកឧត្តម បណ្ឌិត បន្តទៀតថាកិច្ចការមួយចំនួនក្រុមនីមួយៗធ្វើបានល្អហើយ។

បន្ថែមក្នុងកិច្ចប្រជុំនេះផងដែរ ប្រធានក្រុមការងារដែលទទួលផ្នែកនីមួយៗ បានធ្វើសេចក្តីរាយការណ៍ការអំពីលទ្ធផល និងបញ្ហាប្រឈមមួយចំនួនដែលឆ្លងតាមការប្រជុំផ្ទៃក្នុងរបស់ផ្នែកនីមួយៗ ជូនឯកឧត្តម អគ្គនាយក ពិនិត្យ និងពិភាក្សាបន្ត ដើម្បីដាក់ជូន ឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុក ពិនិត្យសម្រេច៕

អត្ថបទផ្សេងៗ

សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញ ចុះប្រគល់សៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤) ជូនដល់ប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋានន...

១៧ មីនា ២០២២

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អនុញ្ញាតឱ្យ តំណាងស្ថានទូតអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អនុញ្ញាតឱ្យ តំណាងស្ថានទូតអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃចន្ទ ២កើ...

០២ ធ្នូ ២០២៤

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយមន្ត្រីអត្រានុកូល

ខេត្តកំពង់ចាម៖ នៅថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្ត...

១៥ មិថុនា ២០២០

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម