ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
ថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០២៤ ១៤:០១ ល្ងាច

ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
👉 ការចុះបញ្ជីអាពាហ៍ពិពាហ៍
- ទីកន្លែងដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍
បុរសម្នាក់និងនារីម្នាក់មានបំណងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្រ្តីអត្រានុកូលដ្ឋាននៃឃុំ សង្កាត់ ដែលបុរសឬនារីនោះរស់នៅ។
- ការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍
១. បុរសម្នាក់និងនារីម្នាក់ដែលមានបំណងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាត្រូវដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ទៅមន្រ្តីអត្រានុកូលដ្ឋានដូចមានកំណត់នៅក្នុងមាត្រា៦៧ (ទីកន្លែងដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍) នៃច្បាប់នេះ។
២. ពាក្យសុំរៀបអាពាហ៍ពិពាហ៍ត្រូវភ្ជាប់នៅឯកសារបញ្ជាក់អំពីអត្តសញ្ញាណ និងឯកសារផ្សេងទៀតដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
៣. ប្រសិនបើបុរសឬនារីមិនទាន់ដល់នីតិភាពប៉ុន្តែមានអាយុគ្រប់លក្ខណៈរៀបអាពាហ៍ពិពាហ៍ដោយអនុលោមតាមមាត្រា៩៤៨ (អាយុគ្រប់លក្ខណៈរៀបអាពាហ៍ពិពាហ៍) នៃក្រមរដ្ឋប្បវេណីអ្នកមានអំណាចមេបាឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់បុរសឬនារីនោះ ត្រូវផ្ដល់ការយល់ព្រមនៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋានឬជាលាយលក្ខណ៍អក្សរ។
៤. មន្រ្តីអត្រានុកូលដ្ឋានត្រូវពិនិត្យនិងផ្ទៀងផ្ទាត់ពាក្យសុំនិងឯកសារភ្ជាប់ដោយអនុលោម តាមមាត្រា៩៥៦ (ការទទួលពាក្យសុំរៀបអាពាហ៍ពិពាហ៍) នៃក្រមរដ្ឋប្បវេណី។

 
 

អត្ថបទផ្សេងៗ

សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញ ចុះប្រគល់សៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤) ជូនដល់ប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំ...

០៩ មករា ២០២២

ស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ -ប្រកាសលេខ២៨៨៤ ប្រក ចុះថ្ងៃទី១ខែកក្កដា ឆ្នាំ២០២០

ខេត្តកំពង់ស្ពឺ ៖នៅថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ អូន សុវ៉េត ស្នងការរងទទួលផែនអត...

០២ សីហា ២០២០

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម

កិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ប្រទេសវៀតណាម៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថ...

២៦ មេសា ២០២៣

ខេត្តកែប៖ នៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបំពេញបែបបទផ្តល់ និងបន្តសុពលភាព

ខេត្តកែប៖ នៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបំពេ...

២៩ ឧសភា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម