ឆ្នាំដំបូងនីតិកាលទី៧នេះ មន្រ្តីក្រសួងមហាផ្ទៃ ផ្ដល់លិខិតឆ្លងដែនជូនពលរដ្ឋជាង៣សែនក្បាល ខណៈសេវាអនឡាញកំពុងដំណើរការរលូន!
ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ២១:៤៣ ល្ងាច

ឆ្នាំដំបូងនីតិកាលទី៧នេះ មន្រ្តីក្រសួងមហាផ្ទៃ ផ្ដល់លិខិតឆ្លងដែនជូនពលរដ្ឋជាង៣សែនក្បាល ខណៈសេវាអនឡាញកំពុងដំណើរការរលូន!

ឆ្នាំដំបូងនីតិកាលទី៧នេះ មន្រ្តីក្រសួងមហាផ្ទៃ ផ្ដល់លិខិតឆ្លងដែនជូនពលរដ្ឋជាង៣សែនក្បាល ខណៈសេវាអនឡាញកំពុងដំណើរការរលូន!
.......
ក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋបានចំនួន៣០៣.៣៨៨ក្បាល ក្នុងនោះបើគិតពីឆ្នាំ២០១៤មក មន្រ្តីបានផ្តល់សេវានេះជូនប្រពលរដ្ឋចំនួន៣.០៣៥.២៩១ក្បាលហើយ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសត្រង់មុំ ឌីជីថល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឯកភាពឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដាក់ឱ្យដំណើរការសេវាធ្វើលិខិតឆ្លងដែនតាមអនឡាញ ដើម្បីរួមចំណែកកាត់បន្ថយពេលវេលា ដោយទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋអាចចូលទៅគេហទំព័រសេវាអត្តសញ្ញាណកម្ម online.gdi.gov.kh ដើម្បីបំពេញបែបទ ជំនួសឱ្យការទៅបំពេញបែបបទនៅទីតាំងផ្ដល់សេវាដោយផ្ទាល់។ ក្រោយបំពេញបែបបទ សាមីខ្លួនត្រូវអញ្ជើញទៅទីតាំងផ្ដល់សេវា ដើម្បីសម្ភាស ថតរូប ផ្តិតខ្ចៅដៃ និងបង់សេវារដ្ឋបាល ដោយភ្ជាប់នូវពាក្យស្នើសុំដែលបំពេញរួច និងឯកសារយោង។ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានអះអាងថាសេវាអនឡាញនេះកំពុងដំណើរការរលូន។
ពាក់ព័ន្ធនឹងសេវាធ្វើលិខិតឆ្លងដែននេះដែរ ចំពោះប្រជាពលរដ្ឋមានជំងឺធ្ងន់ ឬចាស់ជរា ឬពិការភាព សមាជិកគ្រួសារ ឬតំណាងអាចដាក់ពាក្យស្នើសុំទៅកាន់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយនូវសំបុត្របញ្ជាក់ពីពេទ្យ ឬរូបថតអំពីស្ថានភាពនៃអ្នកជំងឺ ឬស្ថានភាពអ្នកស្នើសុំ ដើម្បីស្នើសុំមន្រ្តីចុះផ្តល់សេវាដល់ទីតាំងរបស់សាមីខ្លួនដោយពុំគិតកម្រៃសេវាបន្ថែមឡើយ សម្រាប់ទីតាំងនៅក្នុងរាជធានីភ្នំពេញ។
សេវាធ្វើលិខិតឆ្លងដែនមាន៣ប្រភេទ រួមមាន សេវាធម្មតា មានតម្លៃ១០០ដុល្លារ មានរយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការ សេវារហ័សកម្រិតមធ្យម មានតម្លៃ១៥០ដុល្លារ មានរយៈពេល៧ថ្ងៃនៃថ្ងៃធ្វើការ និងសេវារហ័ស មានតម្លៃ២០០ដុល្លារ មានពេល១ថ្ងៃ នៃថ្ងៃធ្វើការ។ អ្នកមមាញឹកខ្លាំងនៅថ្ងៃធ្វើការ ក៏អាចទៅស្នាក់ការផ្តល់លិខិតឆ្លងដែននៅ ផ្សារទំនើបអ៊ីអន២ សែនសុខ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីទទួលសេវានេះផងដែរ។ ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង និងជប៉ុន ក៏អាចទទួលបានសេវានេះនៅស្ថានឯកអគ្គរដ្ឋទូតកម្ពុជា នៅទីក្រុងសេអ៊ូលផងដែរ៕
ដោយ សេង សុខហ៊ុន
មន្រ្តីក្រុមអ្នកនាំពាក្យ

អត្ថបទផ្សេងៗ

កាលពីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ភាគីថៃបន្តបង្ហោះដ្រូនរំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុងនោះនៅខេត្តពោធិ៍សាត់ មាន២គ្រឿង និងខេត្តព្រះវិហារ មាន២៥គ្រឿង

កាលពីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ភាគីថៃបន្តបង្ហោះដ្រូនរំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុងនោះនៅខេត្តពោធិ៍សាត់ មាន២គ្រឿង និងខេត្តព្រះវិហារ មាន២៥គ្រឿង។...

១០ មករា ២០២៦

ខេត្តកំពង់ចាម ៖ នៅថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចុះបំពេញបែបបទផ្តល់ និងបន្តសុពលភាព

ខេត្តកំពង់ចាម ៖ នៅថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បាន...

០២ មេសា ២០២៥

ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង អញ្ជើញចូលរួមកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារគ្រប់គ្រងមន្រ្តីនគរបាលជាតិ ប្រចាំត្រីមាស

ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង អញ្ជើញចូលរួមកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារគ្រប់គ្រងមន្រ្តីនគរបាលជាតិ ប្រចាំត្រីមាស ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រ...

២៧ ឧសភា ២០២៥

ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ការងាររដ្ឋបាល ជំនាន់ទី២”

ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ការងាររដ្ឋបាល ជំនាន់ទី២” នៅរសៀលថ្ង...

០៣ ឧសភា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម