នារីខ្មែរសុំកិច្ចអន្តរាគមន៍ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រូវបានសង្គ្រោះដោយសមត្ថកិច្ចចិនហើយ!
ថ្ងៃច័ន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ ០៨:១៧ ព្រឹក

នារីខ្មែរសុំកិច្ចអន្តរាគមន៍ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រូវបានសង្គ្រោះដោយសមត្ថកិច្ចចិនហើយ!

នារីខ្មែរសុំកិច្ចអន្តរាគមន៍ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រូវបានសង្គ្រោះដោយសមត្ថកិច្ចចិនហើយ!
ទីបំផុតនារីខ្មែរម្នាក់ដែលសុំកិច្ចអន្តរាគមន៍ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបានកម្លាំងនគរបាលចិន សង្គ្រោះចេញពីកន្លែងបង្ខាំងដោយសុវត្ថិភាពហើយ។ ដំណឹងដ៏គួរឱ្យរីករាយនេះ ត្រូវបាននារីរងគ្រោះផ្ដល់ផ្ទាល់មកកាន់លោកបណ្ឌិត ទូច សុឃៈ ជំនួយការឯកឧត្តមអភិសន្តិបណ្ឌិត និងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤នេះ។
បើតាមនារីរងគ្រោះ ពេលនេះរូបនាងកំពុងស្ថិតក្រោមការថែទាំ និងបំពេញនីតិវិធី ដោយកម្លាំងនគរបាលចិន ដោយមានការយកចិត្តទុកដាក់សម្របសម្រួលពីស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។ លោកបណ្ឌិត ទូច សុឃៈ បានចាត់ទុកលទ្ធផលនេះ ថាជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈចិន និងជារួម គឺជាលទ្ធផលមួយជ្រុងថ្មីទៀត នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី១៩ ខែតុលានេះ បន្ទាប់ពីប្រមូល និងទទួលព័ត៌មានគ្រប់ជ្រុងជ្រោយពីនារីរងគ្រោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចាត់នីតិវិធី និងសម្របសម្រួលភ្លាមៗជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងស្ថានទូតកម្ពុជា។ ត្រឹមតែជាង១ម៉ោង ស្ថានទូតកម្ពុជា និងចិន ក៏បានទាក់ទងទៅកាន់នារីរងគ្រោះ រហូតឈានទៅសង្គ្រោះបានដោយកម្លាំងនគរបាលចិន។
ដូចនារីរងគ្រោះបានបញ្ជាក់ និងបើតាមព័ត៌មានបន្ថែមពីលោកបណ្ឌិត ទូច សុឃៈ ពេលនេះនាងកំពុងស្ថិតក្នុងស្ថានភាពសុវត្ថិភាព និងកក់ក្ដៅបំផុត ខណៈភាគីចិនកំពុងអនុវត្តនីតិវិធី ហើយភាគីកម្ពុជាក៏ត្រៀមបំពេញបែបបទដើម្បីនាំមកកាន់មាតុប្រទេសវិញក្នុងពេលខាងមុខ។ យ៉ាងណាក៏ដោយ តាមរយៈលោកបណ្ឌិត ទូច សុឃៈ នាងនៅមានការព្រួយបារម្ភ និងបានស្នើឱ្យអាជ្ញាធរប្រទេសទាំងពីរបន្តជួយដល់មិត្តភក្ដិមួយចំនួនទៀតដែលពេលនេះមិនទាន់ដឹងព័ត៌មានសុខទុក្ខរបស់ពួកគេនៅឡើយ។
ភ្ជាប់និងលទ្ធផលគួរឱ្យអបអរសាទរនេះ លោកបណ្ឌិត ទូច សុឃៈ ក្នុងនាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងអរគុណចំពោះបងប្អូនអ្នកសារព័ត៌មានដែលផ្ដល់កិច្ចសហការបញ្ជូនដំណឹងសុំកិច្ចអន្តរាគមន៍ពីជនរងគ្រោះ និងបានថ្លែងអំណរគុណក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ស្ថានឯកអគ្គរាជទូតកម្ពុជា ស្ថានឯកអគ្គរដ្ឋទូតចិន និងកម្លាំងនគរបាលនៃក្រសួងសន្តិសុខសាធារណៈចិន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការសង្គ្រោះជនរងគ្រោះដោយអំពើជួញដូរមនុស្សគ្រប់ទម្រង់។
ពីចំណែកសាមីខ្លួនផ្ទាល់ នារីរងគ្រោះក៏បានគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាសេនាធិការផ្ទាល់លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធចិន ដែលបានផ្ដល់កិច្ចអន្តរាគមន៍សង្គ្រោះជនរងគ្រោះនានា រួមទាំងរូបនាងផ្ទាល់។ នាងក៏បានអំពាវនាវសាធារណជនប្រុងប្រយ័ត្នចំពោះបទល្មើសសាកលមួយនេះផងដែរ៕

អត្ថបទផ្សេងៗ

ខេត្តព្រះវិហារ៖ នៅថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារចល័ត ផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអធិការដ្ឋាននគរបាលស្រុកជ័យសែន

ខេត្តព្រះវិហារ៖ នៅថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារចល័ត ផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ...

០៩ កញ្ញា ២០២៤

អធិការដ្ឋាននគរបាលស្រុកបរកែវ ស្រុកអូរយ៉ាដាវ ស្រុកវើនសៃ ស្រុកលំផាត់ និងស្រុកអូរជុំ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី

ខេត្តរតនគិរី៖ នៅថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ អធិការដ្ឋាននគរបាលស្រុកបរកែវ ស្រុកអូរយ៉ាដាវ ស្រុកវើ...

០២ តុលា ២០២០

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តម​សេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយក​ដ្ឋានអត...

០៥ មេសា ២០២២

ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីផ្សព្វផ្សាយរបៀបរបបរៀបចំឯកសារ និងការចុះធ្វើជំរឿនមន្រ្តីនគរបាលជាតិកម្ពុជា

ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីផ្សព្វផ្សាយរបៀបរបបរៀបចំឯកសារ និងការចុះធ្វើជំរឿនមន្រ្តីនគរបាលជាតិកម្ពុជ...

១១ កក្កដា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម