២សប្តាហ៍មកនេះ មន្ត្រីផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាង១ម៉ឺនសន្លឹកទៀតជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ!
ថ្ងៃច័ន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ ០៨:១៩ ព្រឹក

២សប្តាហ៍មកនេះ មន្ត្រីផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាង១ម៉ឺនសន្លឹកទៀតជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ!

២សប្តាហ៍មកនេះ មន្ត្រីផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាង១ម៉ឺនសន្លឹកទៀតជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ!
មន្រ្តីទទួលបន្ទុកអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅទូទាំងប្រទេស បានបន្តផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋសរុបចំនួន១២.៣០៤សន្លឹកទៀតហើយ នារយៈពេល២សប្តាហ៍ចុងក្រោយមកនេះ គិតចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងទៀតថា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះត្រូវបានធ្វើឡើងយ៉ាងសកម្ម បន្ទាប់ពីប្រជាពលរដ្ឋខ្មែរបានដាក់ពាក្យបំពេញបែបបទ និងឯកសារត្រឹមត្រូវគ្រប់គ្រាន់មកកាន់មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេស ក្នុងនោះក្រុមមន្ត្រីបានប្រើប្រាស់ទាំងវិធីសាស្រ្តអចល័ត និងចល័តតាមរថយន្តទៅកាន់មូលដ្ឋានពលរដ្ឋ ដើម្បីផ្ដល់ភាពកាន់តែងាយស្រួល និងឆាប់រហ័សជូនប្រជាពលរដ្ឋ។
ក្រៅពីសេវាអត្តសញ្ញាណបណ្ណ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដដែលបានឱ្យដឹងថា ២សប្តាហ៍មកនេះ មន្រ្តីក៏បានផ្តល់សេវាអត្តសញ្ញាណកម្មជាង៣ម៉ឺនទៀតដែរ ជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន សេវាលិខិតឆ្លងដែន៩.៨២២លិខិត សៀវភៅស្នាក់២.៧៧២ក្បាល សៀវភៅគ្រួសារ២.៧៣៨ក្បាល និងលិខិតធ្វើដំណើរ៣.២៩០លិខិត។
គួររម្លឹកជូនថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់គោលការណ៍ណែនាំឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ខិតខំបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ ដោយជំរុញការផ្ដល់សេវាតាមឌីជីថលឱ្យស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ក្នុងនោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក៏បានផ្ដល់ជម្រើសជូនពលរដ្ឋបំពេញបែបទស្នើសុំសេវាតាមតំណភ្ជាប់ https://onlinedmk.owso.gov.kh/
សេង សុខហ៊ុន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមពិធីសំណេះសំណាល និងត្រួតពិនិត្យការហ្វឹកហាត់ព្យុះហយាត្រា របស់និស្សិតនិងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមពិធីសំណេះសំណាល និងត្រួតពិនិត្យការហ្វឹកហាត់ព្យុះហយាត្រា របស់និស្សិតនិងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម...

២៧ មីនា ២០២៥

ឯកឧត្ដម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំមន្រ្តីជំនាញនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចុះតាមដាន និងត្រួតពិនិត្យកិច្ចការអត្រានុកូលដ្ឋាន នៅសាលាក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយ...

១៦ មីនា ២០២២

រយៈពេល ២ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល​លើការងារអត្តសញ្ញាណកម្ម សម្រេចបានសមិទ្ធផលអ្វីខ្លះ?

យៈពេល ២ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល​លើការងារអត្តសញ្ញាណកម្ម...

១០ តុលា ២០២៥

លោក ឧត្តមសេនីយ៍ទោ សុគន្ធ វិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការងាររៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ "ប្រព័ន្ធស្គែនគោលបញ្ជីស្នាក់នៅ"

លោក ឧត្តមសេនីយ៍ទោ សុគន្ធ វិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការងាររៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ "ប្រព័ន្ធស្គែនគោលបញ្ជីស្នា...

១៨ កុម្ភៈ ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម