ដំណឹងល្អសម្រាប់សិស្ស-និស្សិតនគរបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណែនាំឱ្យ
ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ១៣:១០ ល្ងាច

ដំណឹងល្អសម្រាប់សិស្ស-និស្សិតនគរបាល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណែនាំឱ្យ

ដំណឹងល្អសម្រាប់សិស្ស-និស្សិតនគរបាល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណែនាំឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា រួមទាំងសាលានគរបាលជាតិតាមបណ្ដាភូមិភាគទាំង៦ សិក្សារៀបចំផ្ដល់ជម្រើសប្រើប្រាស់សៀវភៅមេរៀននានាដល់សិស្ស-និស្សិតនគរបាល។
ជាជម្រើស គឺបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលភូមិភាគ ត្រូវរៀបចំបញ្ចូលសៀវភៅមេរៀននានាទៅក្នុងប្រព័ន្ធអនឡាញ ហើយរៀបចំប្រព័ន្ធ QR-code ដើម្បីឱ្យសិស្ស-និស្សិត អាចទាញអានលើទូរសព្ទនិងកុំព្យូទ័រ ឬទាញបោះពុម្ពជាសៀវភៅនោះដោយខ្លួនឯង ក្នុងករណីមិនចង់ទិញ។
ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ថា "ជម្រើសនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្ស-និស្សិតនគរបាល និងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យជឿនលឿនរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទាំងមុំធនធានមនុស្ស និងឌីជីថល"៕
___
រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត និងជាអនុប្រធានក្រុមការងារតាមដានគោលការណ៍ណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត

អត្ថបទផ្សេងៗ

យើងដាច់ខាតការពារជាតិដ៏កំសត់របស់យើង! យើងត្រូវការសន្តិភាពយូរអង្វែង! យើងមិនត្រូវការសង្គ្រាម ហើយយើងក៏ចង់អភិវឌ្ឍន៍ជាតិឱ្យរីកចម្រើនដូចថៃដែរ

យើងដាច់ខាតការពារជាតិដ៏កំសត់របស់យើង! យើងត្រូវការសន្តិភាពយូរអង្វែង! យើងមិនត្រូវការសង្គ្រាម ហើយយើងក៏ចង់អភិវឌ្ឍន៍ជាតិឱ្យរីកចម្រើនដូចថៃដែរ...! We mu...

២៨ កក្កដា ២០២៥

ខេត្តកំពង់ចាម៖ នៅថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពការិយាល័យជំនាញអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋានគរបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នៅថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពការិយាល័យជំនាញអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ...

០៩ ឧសភា ២០២៥

ការិយាល័យគ្រប់គ្រងការស្នាក់នៅ នៃស្នងការដ្ឋាននគរបាលនគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំតាមដាននិតិវិធី ជំរុញការងារចុះបញ្ជីស្នាក់នៅ បញ្ជីគ្រួសារ និងផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ

រាជធានីភ្នំពេញ៖ ការិយាល័យគ្រប់គ្រងការស្នាក់នៅ នៃស្នងការដ្ឋាននគរបាលនគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំតាមដាននិតិវិធី ជំរុញការងារចុះបញ្ជីស្នាក់នៅ បញ...

០៨ មីនា ២០២២

ពិធី​សំណេះ​សំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តន៍ជនចំនួន ១.៩៣៥នាក់ ស្ថិតនៅរោងម៉ាស៊ីនកិនស្រូវ ឡាយសែ ភូមិកៀនកែស ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្តមសេនីយ៍ឯក មាស ស៊ីផាន អគ្គនាយករង...

២២ ឧសភា ២០២៣

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម