«បើសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹកអាចធ្វើថ្មីបានទេ»?
ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ១៨:២៥ ល្ងាច

«បើសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹកអាចធ្វើថ្មីបានទេ»?

«បើសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹកអាចធ្វើថ្មីបានទេ»?
ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរសៀវភៅគ្រួសារត្រូវបានកំណត់ថាជាសៀវភៅសម្រាប់បញ្ជាក់ពីចំណងញាតិ ដែលមានសញ្ជាតិខ្មែររួមមានសហព័ទ្ធ ( ប្តីឬប្រព័ន្ធ) កូនបង្កើត ឬកូនស្មុំ។ សៀវភៅនេះពុំអាចត្រូវបានប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាងឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ។
ជាទូទៅពលរដ្ឋ តែងបានលើកសំណួរថា «បើសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹកអាចធ្វើថ្មីបានទេ»?តបនឹងសំណួរនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ករណីសៀវភៅគ្រួសារទក់ រហែក ឬទទឹកខូច គឺប្រជាពលរដ្ឋជាមេគ្រួសារអាចស្នើសុំធ្វើថ្មីបាន ដែលការធ្វើថ្មីនេះ ត្រូវកំណត់ថា ការចេញសៀវភៅគ្រួសារ ទុតិយតា ឬជាលើកទី២ ក្នុងនោះមេគ្រួសារ ត្រូវទៅដាក់ពាក្យស្នើសុំធ្វើឡើងវិញ នៅប៉ុស្តិ៍នគរបាលឃុំ សង្កាត់ដោយភ្ជាប់ជាមួយនូវឯកសារដូចខាងក្រោម។
ករណីបាត់៖ មេគ្រួសារត្រូវមានពាក្យបណ្តឹងអំពីមូលហេតុច្បាស់លាស់ដោយបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅកន្លែងដែលបានបាត់នោះ។
-ករណីខូចគុណភាព ពោលគឺ ទក់ រហែក ទទឹក...ជាដើម មេគ្រួសារត្រូវមានសៀវភៅគ្រួសារសំណៅដើមនោះដើម្បីមកស្នើសុំថ្មី។ បន្ទាប់ពីទទួលបានពាក្យស្នើសុំ និងមានឯកសារភ្ជាប់ត្រឹមត្រូវហើយនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវចម្លងសៀវភៅគ្រួសារថ្មីចេញពីបញ្ជីគ្រួសារចាស់ រួចហើយចុះហត្ថលេខាលើសំណុំឯកសារ ហើយបញ្ជូនទៅអធិការនគរបាល ក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យសម្រេច និងចុះហត្ថលេខាផ្តល់ទុតិយតា ឬផ្ដល់ជាលើកទី២ នូវសៀវភៅគ្រួសារនោះ រួចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីប្រគល់ជូនប្រជាពលរដ្ឋជាការស្រេច។
គួរបញ្ជាក់ថា រយៈពេលនៃការផ្តល់ជូនសម្រាប់សៀវភៅគ្រួសារ មិនគិតប្រាក់នោះទេ និងមិនលើសពី១៥ថ្ងៃឡើយ ក្នុងករណីមានឯកសារភ្ជាប់គ្រប់គ្រាន់ និងត្រឹមត្រូវ។ នេះបើយោងតាមសេចក្តីណែនាំលេខ០០១សណន ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្តីពីបែបបទនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ៕
កញ្ញា សេង សុខហ៊ុន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ស៊ីផាន អញ្ជើញចូលរួមក្នុងពិធីបើកវគ្គផ្សព្វផ្សាយ និងបណ្ដុះបណ្តាលចំណេះដឹង ជាមូលដ្ឋាន ស្ដីពីបញ្ហាគ្រឿងញៀនដល់មន្រ្តីរាជការស៊ីវិល និងមន្រ្តីនគរបាលជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ស៊ីផាន អញ្ជើញចូលរួមក្នុងពិធីបើកវគ្គផ្សព្វផ្សាយ និងបណ្ដុះបណ្តាលចំណេះដឹង ជាមូលដ្ឋាន ស្ដីពីបញ្ហាគ្រឿងញៀនដល់មន្រ្តីរាជការស៊ីវិ...

១៦ សីហា ២០២៥

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ផូ ភូង

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ផូ ភូង។ រាជធានីភ...

១២ មេសា ២០២៦

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារចល័តនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចុះបំពេញបែបបទផ្តល់

អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហ...

២៣ សីហា ២០២៥

នៅរសៀលថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជួបប្រជុំបន្តផ្តល់បទសម្ភាសន៍ពិគ្រោះយោបល់ពាក់ព័ន្ធការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញជួបប្រជុំផ្តល់បទសម្ភាសន៍ពិគ្រោះយោបល់ពាក់ព័ន្ធការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងការរៀបចំផែនការយ...

១៧ មេសា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម