មន្រ្តីបន្តផ្តល់សេវាលិខិតឆ្លងដែនជូនពលរដ្ឋជាង ៤ពាន់ក្បាលទៀតក្នុងសប្ដាហ៍ចុងក្រោយនៃខែវិច្ឆិកា!
ថ្ងៃច័ន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤ ១២:១៥ ល្ងាច

មន្រ្តីបន្តផ្តល់សេវាលិខិតឆ្លងដែនជូនពលរដ្ឋជាង ៤ពាន់ក្បាលទៀតក្នុងសប្ដាហ៍ចុងក្រោយនៃខែវិច្ឆិកា!

មន្រ្តីបន្តផ្តល់សេវាលិខិតឆ្លងដែនជូនពលរដ្ឋជាង ៤ពាន់ក្បាលទៀតក្នុងសប្ដាហ៍ចុងក្រោយនៃខែវិច្ឆិកា!
...
គិតពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋគ្រប់រាជធានី ខេត្តបានសរុបជាង៤ពាន់ក្បាល។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោកបណ្ឌិត បានបន្ថែមថា ក្នុងសប្ដាហ៍ចុងក្រោយនោះដែរ មន្ត្រីក៏បានផ្តល់សេវាលិខិតធ្វើដំណើរជូនពលរដ្ឋជាង៩រយក្បាល សៀវភៅស្នាក់នៅជាង២ពាន់ក្បាល សៀវភៅគ្រួសារជាង១ពាន់ក្បាល និងអត្តសញ្ញាណប័ណ្ណជាង៤ពាន់សន្លឹកផងដែរ។
លិខិតឆ្លងដែន (ធម្មតា) គឺជាឯកសារបញ្ជាក់ថាសាមីខ្លួនជាពលរដ្ឋកម្ពុជាមានសិទ្ធិសុំទិដ្ឋាការឆ្លងដែន និងជាឯកសារច្បាប់តែមួយគត់ដែលអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាអាចប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅ ។
បើតាមក្រសួងមហាផ្ទៃ លិខិតឆ្លងដែនធម្មតាមានសុពលភាពរយៈពេល៥ឆ្នាំសម្រាប់កុមារចាប់ពីអាយុពី០ ឆ្នាំដល់៥ ឆ្នាំ និងមានសុពលភាពរយៈពេល១០ឆ្នាំសម្រាប់អ្នកមានអាយុពី៦ ឆ្នាំឡើង។
នីតិវិធីនៃការស្នើសុំធ្វើលិខិតឆ្លងដែនធម្មតា គឺសម្រាប់ពលរដ្ឋមានអាយុចាប់ពី១៥ឆ្នាំឡើង ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត រួមជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម) ឬឯកសារផ្សេងទៀតដែលបញ្ជាក់អំពីអត្តសញ្ញាណសញ្ជាតិខ្មែរ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
សម្រាប់កុមារដែលមានអាយុក្រោម ១៥ឆ្នាំ ត្រូវមានសំណើសុំ ឬការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុកម្តាយ ឬអាណាព្យាបាល ដោយមានភ្ជាប់មកជាមួយនូវឯកសារសម្គាល់គ្រួសារ និងសេចក្តីចម្លងសំបុត្រកំណើត៕
កញ្ញា សេង សុខហ៊ុន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

អត្ថបទផ្សេងៗ

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាសមាជិកា គណៈកម្មការសាខាសមាគមនារី

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង...

១១ កក្កដា ២០២៦

ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ និងលោកជំទាវ អញ្ជើញបន្តដំណេីរទៅពិនិត្យស្នាក់ការផ្ដល់សេវាលិខិតឆ្លងដែនធម្មតា នៅផ្សារអុីអនម៉ល២ សែនសុខ

ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ និងលោកជំទាវ អញ្ជើញបន្តដំណេីរទៅពិនិត្យស្នាក់ការផ្ដល់សេវាលិខិតឆ្លងដែនធម...

១៨ កញ្ញា ២០២៤

ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ចំនុចពាក់ព័ន្ធនឹងការប្ដឹងមិនសុខចិត្ត

ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ចំនុចពាក់ព័ន្ធនឹងការប្ដឹងមិនសុខចិត្ត - បណ្ដឹងមិនសុខចិត្តក្នុងការចាត់ច...

២១ សីហា ២០២៤

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម