ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ
ថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០២៤ ១០:១៨ ព្រឹក

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅបន្ទប់ប្រជុំ “អគារ S” ទីស្តីការក្រសួងមហាផ្ទៃ។
ឆ្លៀតក្នុងឱកាសនាពីធីសន្និបាតនេះ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានផ្តល់អនុសាសន៍បន្ថែមដល់ប្រតិបត្តិករ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អំពីការងារអត្តសញ្ញាណកម្ម ដូចខាងក្រោម៖
១.ជំរុញការអនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានចូលជាធរមាន នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដោយត្រូវបន្តជំរុញការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ដែលនៅសេសសល់ឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក។
២.ជំរុញការរៀបចំប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅ ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រព័ន្ធចុះបញ្ជីផ្សេងទៀត ឱ្យបានទាន់ពេលវេលា។
៣.បន្តយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាអត្តសញ្ញាណកម្មជារួម ជាពិសេស (១)សេវាចុះបញ្ជីអត្រានុកូលដ្ឋាន (២)សេវាចុះបញ្ជីស្នាក់នៅ និង(៣)សេវាចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ប្រកបដោយតម្លាភាពលើការស្នើសុំសេវាអត្តសញ្ញាណកម្មទាំងអស់ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយគោរពទៅតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលនៅជាធរមាន។
៤.ជំនះឱ្យបានភាពអសកម្មក្នុងការអនុវត្តការងារអត្តសញ្ញាណកម្ម ដែលផ្ទុយពីការកំណត់របស់ច្បាប់ និងលិខិតបទដ្ឋានដែលមានជាធរមាន ដោយសារច្បាប់ថ្មីនេះ មានចែងពីទោសបញ្ញត្តិលើការអនុវត្តការងាររបស់មន្ត្រីផ្តល់សេវា (អាចមានទោសដល់ជាប់ពន្ធនាគារ)។
ពិធីបិទសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក ឯកឧត្តម លោកជំទាវ អគ្គនាយករង តំណាងអគ្គនាយកដ្ឋាន អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលរាជធានីខេត្ត លោកស្នងការរងនគរបាលរាជធានី ខេត្ត លោក-លោកស្រីតំណាងអង្គការដៃគូអភិវឌ្ឍន៍ និងមន្ត្រីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិជាច្រើនរូបទៀត៕

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋានរដ្ឋ...

២៦ វិច្ឆិកា ២០២៤

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងនគរបាលជាតិ មន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងនគរបាលជាតិ មន្រ្តីរាជការស៊ីវិល នៃអគ្គនា...

២៨ តុលា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពី ការគ្រប់គ្រងការស្នាក់នៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងប្រកាស ស្ដីពី ការគ្រប់គ្រងការស្នាក់នៅ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែកត្...

២៦ វិច្ឆិកា ២០២៤

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម