ពិធីបិទកិច្ចប្រជុំគណៈប្រតិភូបណ្ដាញមន្ត្រីជំនាញអត្រានុកូលដ្ឋាន នៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ នៅកម្ពុជា
ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥ ២១:០២ ល្ងាច

ពិធីបិទកិច្ចប្រជុំគណៈប្រតិភូបណ្ដាញមន្ត្រីជំនាញអត្រានុកូលដ្ឋាន នៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ នៅកម្ពុជា

ពិធីបិទកិច្ចប្រជុំគណៈប្រតិភូបណ្ដាញមន្ត្រីជំនាញអត្រានុកូលដ្ឋាន នៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ នៅកម្ពុជា
រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការឯកភាពពីក្រសួងមហាផ្ទៃ និងគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក្នុងនាមជាម្ចាស់ផ្ទះសហការរៀបចំកិច្ចប្រជុំបណ្ដាញមន្ត្រីជំនាញអត្រានុកូលដ្ឋាន នៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ ជាមួយគណៈកម្មាធិការ សេដ្ឋកិច្ច និងសង្គមតំបន់ អាស៊ីនិងប៉ាស៊ីហ្វិកនៃ អង្គការសហប្រជាជាតិ (UN-ESCAP) ប្រារព្ធឡើងរយៈពេល៣ថ្ងៃ នៅថ្ងៃទី១៤-១៦ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសមាសភាពចូលរួម មកពី១១ប្រទេស និងដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការជាតិ និងអន្តរជាតិចំនួន១៥ សរុបចំនួន៨៥រូប។
ដំណើរការនៃកិច្ចប្រជុំទាំង៣ថ្ងៃនេះ រួមមានការពិភាក្សា និងចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយ សំដៅលើកកម្ពស់ការកែលម្អការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន នៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក៏បានរៀបចំ ដំណើរទស្សនកិច្ចសិក្សា នៅក្នុងខណ្ឌពោធិ៍សែនជ័យ លើការងារចុះបញ្ជី អត្រានុកូលដ្ឋាន តាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដោយ មានការ ជូនដំណឹង មូលដ្ឋាន សុខាភិបាល។ កិច្ចប្រជុំបណ្ដាញមន្ត្រីជំនាញអត្រានុកូលដ្ឋាន នៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ទៅដោយរលូនតាមរបៀបវារៈ និងទទួលបានលទ្ធផលតាមការគ្រោងទុក៕

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអូស្រ្តាលី ចូលជួបសំណេះសំណាល និងពិភាក្សាការងារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអូស្រ្តាលី ចូលជួបសំណេះសំណាល និងពិភាក្សាការងារ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថ...

០៧ ធ្នូ ២០២៣

នៅថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

នៅថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក...

១២ សីហា ២០២៤

កិច្ចប្រជុំបន្តស្តីពីកិច្ចការសហការលើដំណើរការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាមន៍ និងព័ត៍មាន​ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

កិច្ចប្រជុំបន្តស្តីពីកិច្ចការសហការលើដំណើរការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាមន៍ និងព័ត៍មាន​ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ រាជ...

៣០ មីនា ២០២៦

ឯកឧត្តម ផុន លីវិៈ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យប្រើកម្មវិធីវត្តមាន (VATTMEAN)

ឯកឧត្តម ផុន លីវិៈ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យប្រើកម្មវិធីវត្តមាន (VATTMEAN)។ ទីស្តីការក្រសួងមហាផ្ទៃ...

២១ តុលា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម