ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមពិធីបើកកិច្ចពិភាក្សា អំពី “ការចុះបញ្ជីអត្រានុកូលដ្ឋាន”
ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ១៣:៥២ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមពិធីបើកកិច្ចពិភាក្សា អំពី “ការចុះបញ្ជីអត្រានុកូលដ្ឋាន”

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមពិធីបើកកិច្ចពិភាក្សា អំពី “ការចុះបញ្ជីអត្រានុកូលដ្ឋាន”
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមពិធីបើកកិច្ចពិភាក្សាជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ និងមន្រ្តីដែលមានសមត្ថកិច្ចពាក់ព័ន្ធ នៅតាមមូលដ្ឋាន អំពី “ការចុះបញ្ជីអត្រានុកូលដ្ឋាន” ក្រោមអធិបតីភាព លោកជំទាវ បណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មាការនីតិកម្ម និងយុត្ដិធម៌ នៃព្រឹទ្ធសភា។
ពិធីនេះបានប្រព្រឹត្តទៅ នៅសាលាស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ គណៈប្រតិភូអមដំណើរដែលអញ្ជើញមកពីព្រឹទ្ធសភា ឯកឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោកអភិបាល នៃអគណៈអភិបាលស្រុកកំពង់រោទិ៍ ព្រមទាំងលោក លោកស្រីប្រធាន សមាជិកក្រុមប្រឹក្សាក្រុង ស្រុក លោក លោកស្រី អភិបាលរង ក្រុង ស្រុក លោកអធិការរង មេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះស្រុកកំពង់រោទិ៍ និងលោក លោកស្រីមន្រ្តីជំនាញដែលពាក់ព័ន្ធជាច្រើនរូបទៀត៕

អត្ថបទផ្សេងៗ

តើអ្វីទៅលិខិតបញ្ជាក់ទីលំនៅ ?

តើអ្វីទៅលិខិតបញ្ជាក់ទីលំនៅ ? -លិខិតបញ្ជាក់ទីលំនៅ ប្រេីប្រាស់ក្នុងករណីប្រជាពលរដ្ឋមិនទាន់មានសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ សម្រាប់គោលដៅស្នើសុំផ្ត...

២៩ ឧសភា ២០២៥

ឯកឧត្ដម ផុន លីវិរៈ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាវិភាគមុខងារ លើការងារនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ

ឯកឧត្ដម ផុន លីវិរៈ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាវិភាគមុខងារ លើការងារនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃព្រហស្...

២៣ សីហា ២០២៥

ខេត្តក្រចេះ៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤

ខេត្តក្រចេះ៖ ថ្ងៃព្រហដ្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខ...

០៨ សីហា ២០២៤

ពិធីជួបសំណេះសំណាលរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាមួយថ្នាក់ដឹកនាំនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ

ពិធីជួបសំណេះសំណាលរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក ធី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាមួយថ្នាក់ដឹកនាំនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ។ អគ្គនា...

០៩ មេសា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម