អានដើម្បីឈប់ច្រឡំថា អេតាស៊ីវិល សំដៅតែលើសំបុត្រចំណងប្តីប្រពន្ធ
ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ១៥:០៥ ល្ងាច

អានដើម្បីឈប់ច្រឡំថា អេតាស៊ីវិល សំដៅតែលើសំបុត្រចំណងប្តីប្រពន្ធ

អានដើម្បីឈប់ច្រឡំថា«អេតាស៊ីវិល»សំដៅតែលើសំបុត្រចំណងប្ដីប្រពន្ធ
ពាក្យ អេតាស៊ីវិល (État Civil) ជាពាក្យបារាំង ដែលកម្ពុជាទទួលរងអាណានិគមនិយមបារាំងអស់រយៈពេល៩០ឆ្នាំ ហើយពាក្យអេតាស៊ីវិលនេះសំដៅលើ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈភាព និងសំបុត្រផ្សេងៗដទៃទៀត ពាក់ព័ន្ធនឹងបុគ្គលនីមួយៗ។ កន្លងមកបារាំងតែងតែហៅអេតាស៊ីវិល ហើយក៏មានប្រជាពលរដ្ឋខ្មែរមួយចំនួនមានការភ័ន្តច្រឡំ រួចក៏ហៅតៗគ្នាដែរ។
បើតាមលោក បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អេតាស៊ីវិលនេះ គឺសំដៅដល់ពាក្យ ក៣ កើត ការ កប់ ពោលគឺនៅពេលកើតត្រូវទៅធ្វើសំបុត្រកំណើត នៅពេលការ (រៀបអាពាហ៍ពិពាហ៍) ត្រូវទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍ និងពេលកប់ (ស្លាប់) គឺត្រូវធ្វើសំបុត្រមរណៈភាព ដែលទាំងនេះគឺជាបណ្ដុំ ឬចំណែកអត្រានុកូលដ្ឋាន ឬដែលគេហៅថាអេតាស៊ីវិល។
លោកបណ្ឌិត ទូច សុឃៈ «ភាគច្រើនខ្ញុំតែងតែងឃើញថា ប្រជាពលរដ្ឋខ្មែរនៅពេលទៅចុះសំបុត្រអាពាហ៍ពិពាហ៍បែរជានិយាយថា ខ្ញុំមិនបានចុះអេតាស៊ីវិលទេ ពេលទៅចុះអេតាស៊ីវិល បែរជានិយាយថា ខ្ញុំមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទៅវិញ ធ្វើឱ្យមានការយល់ច្រឡំពេញហ្នឹង»។ លោកបន្តថា ប្រពលរដ្ឋគួរតែប្រើប្រាស់ពាក្យឱ្យបានត្រឹមត្រូវដើម្បីចៀសវាងកុំឱ្យមានការភ័ន្តច្រឡំ។ បើសំបុត្រកំណើតហៅថា សំបុត្រកំណើត បើសំបុត្រអាពាហ៍ពិពាហ៍ ហៅថាសំបុត្រអាពាហ៍ពិពាហ៍ ហើយសំបុត្រមរណៈភាព ហៅថាសំបុត្រមរណៈភាព ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាទើបតែមានយន្តការចុះសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការនៅឆ្នាំ២០០២ ចាប់តាំងពីកម្ពុជា មានក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងនោះដែរ ពីមុនមកការចុះសំបុត្រអាពាហ៍ពិពាហ៍នេះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ តែបច្ចុប្បន្ននេះប្រជាពលរដ្ឋក៏មានការយល់ដឹងបានច្រើនពីអត្ថប្រយោជន៍នៃការចុះសំបុត្រអាពាហ៍ពិពាហ៍។ ដើម្បីចុះសំបុត្រអាពាហ៍ពិពាហ៍បានគូស្វាមី ភរិយាត្រូវទៅចុះនៅឃុំ សង្កាត់ ប៉ុន្តែនៅពេលដែលលែងលះ ត្រូវអនុវត្តនៅតុលាការ៕
កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមស្ដាប់បទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តព្រៃវែង

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមស្ដាប់បទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលខេត្តព្រៃវែង ទីស្ដីការ...

០៤ កញ្ញា ២០២៤

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែ

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរ...

១៩ ធ្នូ ២០២៥

វីដេអូ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងសារអបអរសាទរខួបលើកទី៣៣នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស «អនុស្សាវរីយ៍នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនយោបាយដ៏មានតម្លៃក្រោមអគ្គមគ្គុទេសក៍នៃមហាបុរសរដ្ឋ គឺសម្ដេចព្រះនរោត្ដម សីហនុ

វីដេអូ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងសារអបអរសាទរខួបលើកទី៣៣នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស «អនុស្សាវរីយ៍នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្...

២៤ តុលា ២០២៤

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ នៅថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ នៅថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យ ន...

២៨ កុម្ភៈ ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម