រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស
ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ១១:១៧ ព្រឹក

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស

អនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារសហការជាមួយទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណកម្ម បន្តចុះបើកប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ ដែលបានដាក់នៅតាមបណ្ដាក្លោងទ្វារមុខអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, មុខក្លោងទ្វារនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងនាយកដ្ឋានលិខិតឆ្លងដែន, ទីស្នាក់ការផ្ដល់លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ធ្វើការនៅបរទេស ផ្សារស្ទឹងមានជ័យថ្មី, បេឡាជាតិសន្តិសុខសង្គម (ប.ស.ស), និងទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា ទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផ្សារទំនើបអ៊ីអន២សែនសុខ ដើម្បីយកមកពិនិត្យ និងដោះស្រាយ។
ប្រអប់សំបុត្រសេវាអត្តសញ្ញាណកម្មនេះ និងទទួលយកនូវរាល់មតិ យោបល់ ពាក្យបណ្តឹងទាំងអស់របស់ប្រជាពលរដ្ឋ ដើម្បីពិនិត្យ ដោះស្រាយ និងរាយការណ៍ជូនថ្នាក់ដឹកនាំបានជ្រាប បន្ថែមពីលើយន្តការដែលកំពុងអនុវត្តជាប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានមន្ត្រីប្រចាំការរង់ចាំទទួលដោះស្រាយ តាមរយៈ App កម្មវិធី GDI eServices លេខទូរស័ព្ទប្រចាំការ ១២៧១ / ០១៧ ៨៩៨ ៩១៥ ឬ ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕

អត្ថបទផ្សេងៗ

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក

ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក្រុមការងារចល័តរបស់នាយកដ្ឋានអត្តសញ្ញាណ...

០៧ មីនា ២០២៦

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កែ សួនសុភី ស សុខា នៅព្រឹកថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ថាំ វ៉ាន់នីកា តុប នេត សមាជិកាកិត្តិយស នៃគណៈកម្មាការ

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កែ សួនសុភី ស សុខា នៅព្រឹកថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា...

៣០ កញ្ញា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “នីតិវិធីរជ្ជទេយ្យបុរេប្រទាន នីតិវិធីបើកផ្ដល់មុន និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សមិទ្ធកម្ម ជំនាន់ទី២”

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “នីតិវិធីរជ្ជទេយ្យបុរេប្រទាន នីតិវិធីបើកផ្...

២៧ មីនា ២០២៥

សកម្មភាពក្រុមការងារនាយកដ្ឋានអត្រាអនុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចុះត្រួតពិនិត្យស្រាវជ្រាវលើសំបុត្រអត្រានុកូលដ្ឋាន នៅសាលាខណ្ឌចំការមន រាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ សកម្មភាពក្រុមការងារនាយកដ្ឋានអត្រាអនុកូលដ្ឋាន នៃអគ្...

៣១ មករា ២០២១

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម