កិច្ចប្រជុំស្តីពី ការពង្រឹងរចនាសម្ព័ន្ធ និងរបៀបរបបការងារ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ
ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ១៥:១៥ ល្ងាច

កិច្ចប្រជុំស្តីពី ការពង្រឹងរចនាសម្ព័ន្ធ និងរបៀបរបបការងារ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ

កិច្ចប្រជុំស្តីពី ការពង្រឹងរចនាសម្ព័ន្ធ និងរបៀបរបបការងារ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ថាំ វ៉ាន់នីកា តុប នេត សមាជិកាកិត្តិយស នៃគណៈកម្មការសាខាសមាគមនារី ក្រសួងមហាផ្ទៃ និងលោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាសមាជិកា នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំស្តីពី ការពង្រឹងរចនាសម្ព័ន្ធ និងរបៀបរបបការងារ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកជំទាវ កែ សួនសុភី ប្រធានកិត្តិយស នៃគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី លោកជំទាវ អនុប្រធាន ថ្នាក់កិត្តិយស លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ ថ្នាក់ប្រតិបត្តិ លោកជំទាវ អនុប្រធាន ថ្នាក់ប្រតិបត្តិ និងលោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ថ្នាក់កិត្តិយស និងថ្នាក់ប្រតិបត្តិ សរុបចំនួន ៧០រូប។
គោលបំណងនៃកិច្ចប្រជុំរួមមាន៖
- ការរំឭកពីសាវតារបស់ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍
- ការបញ្ជ្រាបការយល់ដឹង តួនាទី និងភារកិច្ច នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ
- ការប្រកាសសមាសភាព បំពេញបន្ថែម និងប្រកាសសមាសភាព នៃលេខាធិការដ្ឋាន គណៈកម្មការសាខាសមាគនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ
- ការពិភាក្សាអំពីការបង្កើតអនុគណៈកម្មការសាខា សមាគម ការពង្រឹងរចនាសម្ព័ន្ធនៃ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ និងការរៀបចំបង្កើតមូលនិធិដើម្បីទ្រទ្រង់សកម្មភាពរបស់សាខាសមាគម៕

អត្ថបទផ្សេងៗ

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដ...

២៧ មីនា ២០២៥

សេចក្តីបំភ្លឺព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ ស្តីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់

សេចក្តីបំភ្លឺព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម​ ស្តីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់ ឆាណែលTelegram អគ...

១៧ វិច្ឆិកា ២០២៤

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គន...

១៤ តុលា ២០២៤

កិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី អន្តោប្រវេសន្តថ្មី

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក ធី អគ្...

២៤ វិច្ឆិកា ២០២០

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម