អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ "ប្រព័ន្ធស្គែនគោលបញ្ជីស្នាក់នៅ" ក្រោមគម្រោងមូលនិធិពិសេស មេគង្គ-ឡានឆាង ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ១៤សង្កាត់
ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ០០:២៩ ព្រឹក

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ "ប្រព័ន្ធស្គែនគោលបញ្ជីស្នាក់នៅ" ក្រោមគម្រោងមូលនិធិពិសេស មេគង្គ-ឡានឆាង ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ១៤សង្កាត់

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ "ប្រព័ន្ធស្គែនគោលបញ្ជីស្នាក់នៅ" ក្រោមគម្រោងមូលនិធិពិសេស មេគង្គ-ឡានឆាង ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ១៤សង្កាត់
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ "ប្រព័ន្ធស្គែនគោលបញ្ជីស្នាក់នៅ" ក្រោមគម្រោងមូលនិធិពិសេស មេគង្គ-ឡានឆាង ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ១៤សង្កាត់ ដែលកំពុងអនុវត្តការចុះបញ្ចី តាមប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុក ធី អគ្គនាយករង តំណាង ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជានាយកគម្រោង។
ពិធីនេះដែលប្រព្រឹត្តទៅនៅ សណ្ឋារគារ SUN & MOON Riverside Hotel។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ៗចំនួន ០២ ដូចខាងក្រោម៖
១- ធ្វើបទបង្ហាញអំពី ប្រព័ន្ធស្គែនគោលបញ្ជីស្នាក់នៅ និងទិន្នន័យចម្បងៗ នៅក្នុងប្រព័ន្ធ
២- បង្ហាញអំពី ការអនុវត្តការស្គែនគោលបញ្ជីស្នាក់នៅ និងការបញ្ចូលទិន្នន័យ ព្រមទាំងការស្វែងរកទិន្នន័យ។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៏ទោ សុគន្ធ វិសិដ្ឋ ប្រធាននាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ និង លោក-លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ លោកស្នងការរងរាជធានីភ្នំពេញ លោកស្រីអនុប្រធាននាយកដ្ឋានសហប្រតិបត្តិការមេគង្គ និងជាមន្ត្រីបង្គោល នៃលេខាធិកាដ្ឋានជាតិកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងលោកនាយ/នាយរងការិយាល័យគ្រប់គ្រងការស្នាក់នៅ លោកអធិការរងខណ្ឌ លោកនាយផ្នែក លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបចំនួន ១០២នាក់ (ស្រី ១២នាក់)៕

អត្ថបទផ្សេងៗ

សេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ស្ដីពី ការផ្អាកផ្ដល់សេវាអត្តសញ្ញាណកម្មចំនួន ០១ថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ នាពេលខាងមុខនេះ!

សេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ស្ដីពី ការផ្អាកផ្ដល់សេវាអត្តសញ្ញាណកម្មចំនួន ០១ថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នា...

២៤ ធ្នូ ២០២៤

នៅថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី

នៅថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក...

១៥ សីហា ២០២៤

ឯកឧត្តម បណ្ឌិត តុប នេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង

ឯកឧត្តម បណ្ឌិត តុប នេត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ...

០៤ មីនា ២០២៥

កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីស្តីពីSICW ក្រោមប្រធានបទ ដំណើរវិវត្តនៃការរស់នៅធម្មតាតាមបែបគន្លងថ្មី ក្រោយជំងឺកូវីដ១៩

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅល្ងាចថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អ...

០៦ តុលា ២០២០

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម