ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង និងថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ ទទួលជួបពិភាក្សាការងារជាមួយតំណាងក្រសួងយុត្តិធម៌
ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ១៣:២៣ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង និងថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ ទទួលជួបពិភាក្សាការងារជាមួយតំណាងក្រសួងយុត្តិធម៌

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង និងថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ ទទួលជួបពិភាក្សាការងារជាមួយតំណាងក្រសួងយុត្តិធម៌
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ ដោយទទួលបាននូវគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការចាត់តាំងពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង រួមជាមួយថ្នាក់ដឹកនាំមន្ត្រីជំនាញ នៃនាយកដ្ឋានអត្រានុកូលដ្ឋាន និងនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បានទទួលជួបជាមួយតំណាងក្រសួងយុត្តិធម៌ ដឹកនាំដោយលោកស្រី ស ច័ន្ទរ៉ាត អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌ បានពិភាក្សាការងារអំពីខ្លឹមសារ នៃដីកាសម្រេចរបស់សាលាដំបូងរាជធានី-ខេត្ត សម្រាប់ការងារកែតម្រូវទិន្នន័យអត្តសញ្ញាណបុគ្គល ដែលគ្រប់គ្រងដោយក្រសួងមហាផ្ទៃ។
កិច្ចប្រជុំបានធ្វើការពិភាក្សាលើបញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយធ្វើយ៉ាងណាឱ្យការអនុវត្តការងាររបស់មន្ត្រីបានរលូន និងជួយជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕

អត្ថបទផ្សេងៗ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង...

២៣ សីហា ២០២៥

សារបញ្ជាក់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពាក់ព័ន្ធនឹងករណីមន្រ្តីកងកម្លាំងដែលមានក្បាលពោះធំ

សារបញ្ជាក់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពាក់ព័ន្ធនឹងករណីមន្រ្តីកងកម្លាំងដែលមានក្បាលពោះធំ

១៧ តុលា ២០២៤

រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចុះត្រួតពិនិត្យ

សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន ចុះត្រួតពិនិត្យស្រាវជ្រាវការចុះបញ្ជីអត្រានុកូលដ្ឋានកំណើត។ រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ១៤រោច ខែស្រាពណ៍...

១៦ សីហា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម