រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ហម រដ្ឋា អនុប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស
ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ១៥:១៦ ល្ងាច

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ហម រដ្ឋា អនុប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស

អនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ហម រដ្ឋា អនុប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារសហការជាមួយទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណកម្ម បន្តចុះបើកប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ ដែលបានដាក់នៅតាមបណ្ដាក្លោងទ្វារមុខអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, មុខក្លោងទ្វារនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងនាយកដ្ឋានលិខិតឆ្លងដែន, ទីស្នាក់ការផ្ដល់លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ធ្វើការនៅបរទេស ផ្សារស្ទឹងមានជ័យថ្មី, បេឡាជាតិសន្តិសុខសង្គម (ប.ស.ស), និងទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា ទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផ្សារទំនើបអ៊ីអន២សែនសុខ ដើម្បីយកមកពិនិត្យ និងដោះស្រាយ។
ប្រអប់សំបុត្រសេវាអត្តសញ្ញាណកម្មនេះ និងទទួលយកនូវរាល់មតិ យោបល់ ពាក្យបណ្តឹងទាំងអស់របស់ប្រជាពលរដ្ឋ ដើម្បីពិនិត្យ ដោះស្រាយ និងរាយការណ៍ជូនថ្នាក់ដឹកនាំបានជ្រាប បន្ថែមពីលើយន្តការដែលកំពុងអនុវត្តជាប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានមន្ត្រីប្រចាំការរង់ចាំទទួលដោះស្រាយ តាមរយៈ App កម្មវិធី GDI eServices លេខទូរស័ព្ទប្រចាំការ ១២៧១ / ០១៧ ៨៩៨ ៩១៥ ឬ ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕

អត្ថបទផ្សេងៗ

កិច្ចប្រជុំក្រុមការងាររៀបចំសេចក្ដីណែនាំអំពីការគ្រប់គ្រង និងការប្រើប្រាស់ត្រា

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អ...

០៤ វិច្ឆិកា ២០២០

ខេត្តព្រះវិហារ៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខៃមិថុនា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបំពេញបែបបទផ្តល់ និងបន្តសុពលភាព

ខេត្តព្រះវិហារ៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខៃមិថុនា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្...

១៤ មិថុនា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក វុធ ផល្លី អគ្គនាយករង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២

បណ្ឌិត្យសភានគរបាលកម្ពុជា៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក វុធ ផល្លី...

២៧ ធ្នូ ២០២២

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម