ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អញ្ជើញជូនដំណើរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ ១៩:០៧ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អញ្ជើញជូនដំណើរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អញ្ជើញជូនដំណើរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញអមដំណើរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចការងារនៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចការងារនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្តូរវេនប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងនោះដែរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ សម្រាប់អនុវត្តបន្តក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
អញ្ជើញជូនដំណើរនាឱកាសនោះរួមមាន ឯកឧត្តម សន្ដិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គនាយករង អគ្គស្នងការរង នៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ៕

អត្ថបទផ្សេងៗ

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម -Join Telegram https://t.me/GDI_s...

០៦ វិច្ឆិកា ២០២៥

គិតពីម៉ោង១រសៀល ​​ដល់​ម៉ោង៦ល្ងាច​​​​ ថ្ងៃទី២ ខែមករា​ ឆ្នាំ២០២៦ មានជនភៀសសឹក​​៦៧.០៧៧នាក់ បាន​​បន្ត​វិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើ​ឱ្យ​ជនភៀសសឹកនៅសល់​​សរុបមាន​​ចំនួន ​៣២៦.៥៦៣នាក់​ ក្នុងនោះស្រី្ត ១៧១.៩៨៧នាក់ និងកុមារ១០៥.៣៣៣នាក់

គិតពីម៉ោង១រសៀល ​​ដល់​ម៉ោង៦ល្ងាច​​​​ ថ្ងៃទី២ ខែមករា​ ឆ្នាំ២០២៦ មានជនភៀសសឹក​​៦៧.០៧៧នាក់ បាន​​បន្ត​វិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើ​ឱ្យ​ជនភៀសសឹកនៅសល់...

០៨ មករា ២០២៦

ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹង

ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម...

០៩ ឧសភា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ស៊ីផាន អញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធឧបាសិកា សេង គឹមឡុង ត្រូវជាម្ដាយបង្កើតរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ស៊ីផាន អញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធឧបាសិកា សេង គឹមឡុង ត្រូវជាម្ដាយបង្កើតរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្...

២៣ មេសា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម