ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចុះពិធីចុះអនុស្សរណៈនៃការយោគយល់ (MOU) “ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការផ្ដល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ” រវាងប្រៃសណីយ៍កម្ពុជា និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ ១៩:៤៥ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចុះពិធីចុះអនុស្សរណៈនៃការយោគយល់ (MOU) “ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការផ្ដល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ” រវាងប្រៃសណីយ៍កម្ពុជា និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចុះពិធីចុះអនុស្សរណៈនៃការយោគយល់ (MOU) “ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការផ្ដល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ” រវាងប្រៃសណីយ៍កម្ពុជា និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយក ប្រៃសណីយ៍កម្ពុជា បានអញ្ជើញជាសហប្រធានចុះអនុស្សរណៈនៃការយោគយល់ (MOU) “ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការក្នុងការផ្ដល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ” រវាងប្រៃសណីយ៍កម្ពុជា និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ក្នុងពិធីចុះអនុស្សរណៈនេះ ក៏មានការអញ្ជើញចូលរួម ឯកឧត្តម អគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន ប្រៃសណីយ៍កម្ពុជា ព្រមទាំង លោក លោកស្រីពាក់ព័ន្ធជាច្រើនរូបទៀតផង។
ជាកិច្ចចាប់ផ្តើមនៃពិធីនេះ បន្ទាប់ពីចំណាប់អារម្មណ៍របស់ ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានសម្តែងនូវ ការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់រវាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រៃសណីយ៍កម្ពុជា នាថ្ងៃនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់នៅថ្ងៃនេះ ជាយន្តការដ៏មានសារសំខាន់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែទូលំទូលាយ កាន់តែងាយស្រួល និងឆាប់រហ័ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ តាមរយៈកាលផ្តល់នូវជម្រើសដល់ប្រជាពលរដ្ឋ ក្នុងការជ្រើសរើសបញ្ញើតាមគោលការណ៍ស្ម័គ្រចិត្ត លើឯកសារអត្តសញ្ញាណកម្មដល់លំនៅឋានប្រជាពលរដ្ឋ ដោយមិនចាំបាច់ត្រឡប់មកទទួលយកឯកសារ។
គួបញ្ជាក់ដែរថាអនុស្សរណៈនៃការយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការ ក្នុងការក្នុងការផ្ដល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ រវាងប្រៃសណីយ៍កម្ពុជា និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមគោលការណ៍ស្ម័គ្រចិត្ត គឺជាការផ្ដល់ភាពងាយស្រួលបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ដោយពុំចាំបាច់មកទទួលយកឯកសារដោយផ្ទាល់៕

អត្ថបទផ្សេងៗ

នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍អំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ...

១៩ សីហា ២០២៤

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹក

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិភាក្សា ត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីសេចក្ដីព្រាងផែនការយុទ្ធសាស្រ្...

០១ ធ្នូ ២០២៥

ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ - ទីកន្លែងចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែររួមមាន៖

ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ - ទីកន្លែងចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាត...

០៧ តុលា ២០២៤

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំផ្ដល់អនុសាសន៍ណែនាំទៅកាន់អង្គភាពដែលមានមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំផ្ដល់អនុសាសន៍ណែនាំទៅកាន់អង្គភាពដែលមានមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ។ ទីស្ដីក...

៣១ មករា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម