ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទីស្នាក់ការផ្ដល់សេវាលិខិតឆ្លងដែន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅផ្សារទំនើប អ៊ីនអនម៉លមានជ័យ (Aeon3)
ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ ១០:៣៦ ព្រឹក

ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទីស្នាក់ការផ្ដល់សេវាលិខិតឆ្លងដែន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅផ្សារទំនើប អ៊ីនអនម៉លមានជ័យ (Aeon3)

ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទីស្នាក់ការផ្ដល់សេវាលិខិតឆ្លងដែន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅផ្សារទំនើប អ៊ីនអនម៉លមានជ័យ (Aeon3)
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោកជំទាវ ថាំ វ៉ាន់នីកា តុប នេត ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ មន្រ្តីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទីស្នាក់ការផ្ដល់សេវាលិខិតឆ្លងដែន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ស្ថិតនៅក្នុងផ្សារទំនើប អ៊ីនអនម៉លមានជ័យ ជាន់ទី៣ (Aeon3) មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា។
ពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុកការងារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ឯកឧត្តម អគ្គនាយក ឯកឧត្តម លោកជំទាវ អគ្គស្នងការរង អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានសាខាតាមបណ្ដារាជធានី-ខេត្ត និងអស់លោក លោកស្រីតំណាងអង្គភាពពាក់ព័ន្ធ និងចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាច្រើនរូបទៀត។
ចំពោះពេលវេលាផ្តល់សេវាមានជូនដូចខាងក្រោម៖
-សេវាផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១១:៣០ និងពេលរសៀល ១៣:៣០នាទី ដល់ម៉ោង ១៧:០០នាទី
-សេវាផ្តល់លិខិតឆ្លងដែន ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៥:០០រសៀល
-ការផ្តល់សេវាទាំងពីរបំពេញការងារពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ប៉ុន្តែទទួលបើកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនតែប៉ុណ្ណោះ ព្រមទាំងថ្ងៃឈប់សម្រាកផ្លូវការ)។
លេខទូរស័ព្ទ៖ ០៧៧ ៥១៧ ៧៧៦ (ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ) ០១១ ៥៨២ ២៧៧ (ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន)៕

\

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆេងអុី វីណាវុធ អញ្ជើញដឹកនាំក្រុមកីឡា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីពានរង្វាន់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆេងអុី វីណាវុធ អញ្ជើញដឹកនាំក្រុមកីឡា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីពានរង្វាន់ ឯកឧត្តមអភិស...

២៩ ឧសភា ២០២៦

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែធ្នូ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែធ្នូ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២៨ ខ...

៣០ ធ្នូ ២០២៥

ឯកឧត្តម សុខ ចំរើន អគ្គនាយករង អញ្ជើញអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះពិនិត្យមើលការរៀបចំការិយាល័យ

ឯកឧត្តម សុខ ចំរើន អគ្គនាយករង អញ្ជើញអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះពិនិត្យមើលការរៀបចំការិយាល័យ សម...

១២ មីនា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម