សកម្មភាពសិក្ខាសាលា ស្តីពីការពិគ្រោះយោបល់លើសម្ភារប្រាស្រ័យទាក់ទង ដើម្បីផ្លាស់ប្តូរឥរិយាបថសង្គម និងជំរុញការចុះបញ្ជីអត្រានុកូលដ្ឋានកំណើត និងមរណភាព
ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ ១១:២១ ព្រឹក

សកម្មភាពសិក្ខាសាលា ស្តីពីការពិគ្រោះយោបល់លើសម្ភារប្រាស្រ័យទាក់ទង ដើម្បីផ្លាស់ប្តូរឥរិយាបថសង្គម និងជំរុញការចុះបញ្ជីអត្រានុកូលដ្ឋានកំណើត និងមរណភាព

សកម្មភាពសិក្ខាសាលា ស្តីពីការពិគ្រោះយោបល់លើសម្ភារប្រាស្រ័យទាក់ទង ដើម្បីផ្លាស់ប្តូរឥរិយាបថសង្គម និងជំរុញការចុះបញ្ជីអត្រានុកូលដ្ឋានកំណើត និងមរណភាព
ខេត្តស្ទឹងត្រែង៖ ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការជាមួយអង្គការ Vital strategies អង្គការRain Barrel Lab អង្គការPlan International និងរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំសិក្ខាសាលា ស្តីពីការពិគ្រោះយោបល់លើសម្ភារប្រាស្រ័យទាក់ទង ដើម្បីផ្លាស់ប្តូរឥរិយាបថសង្គម និងជំរុញការចុះបញ្ជីអត្រានុកូលដ្ឋានកំណើត និងមរណភាព
ក្រោមអធិបតីភាព លោកជំទាវ កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង។
សិក្ខាសាលាពិគ្រោះយោបល់នេះ ក៏មានការអញ្ជើញចូលរួមពី ក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តំណាងអង្គការPLAN តំណាងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត តំណាងមន្ទីរព័ត៌មានខេត្ត តំណាងមន្ទីរពេទ្យបង្អែកខេត្ត នាយករងទីចាត់ការរដ្ឋបាលខេត្ត ប្រធានការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋានខេត្ត តំណាងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុក តំណាងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ តំណាងមណ្ឌលសុខភាពទាំង៣នៃស្រុកថាឡាបរីវ៉ាត់ តំណាងរដ្ឋបាលឃុំថាឡាបរីវ៉ាត និងប្រធានភូមិទាំង៤ ចំណុះឱ្យឃុំថាឡាបរីវ៉ាត់ សរុបចំនួន ៣៤រូប៕

អត្ថបទផ្សេងៗ

មន្ត្រីផ្ដល់សេវាលិខិតឆ្លងដែនជាង២ម៉ឺនក្បាល ក្នុងនោះសេវាអនឡាញជាង៣០០ ក្នុងខែកន្លងទៅ

មន្ត្រីផ្ដល់សេវាលិខិតឆ្លងដែនជាង២ម៉ឺនក្បាល ក្នុងនោះសេវាអនឡាញជាង៣០០ ក្នុងខែកន្លងទៅ! ក្នុងខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីអត្តសញ្ញាណកម្មបន្តខិតខំបម្រ...

២១ កក្កដា ២០២៥

រដ្ឋបាលស្រុកស៊ីធរកណ្ដាល អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រួសារកងទ័ពសមរភូមិមុខចំនួន ២៧នាក់

រដ្ឋបាលស្រុកស៊ីធរកណ្ដាល អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមគ្រួសារកងទ័ពសមរភូមិមុខចំនួន ២៧នាក់ ខេត្តព្រៃវែង៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ក្រ...

១៦ សីហា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសេចក្ដីព្រាងប្រកាសស្ដីពីទម្រង់ នៃឯកសារបែបបទ និងនីតិវិធី នៃការចុះបញ្ជីស្នាក់នៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសេចក្ដីព្រាងប្រកាសស្ដីពីទម្រង់ នៃឯកសារបែបបទ និងនីតិវិធី នៃការចុះបញ្ជីស្នាក់ន...

២១ កក្កដា ២០២៥

ខេត្តព្រះវិហារ៖ នៅថ្ងៃសៅរ៍ ២កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ

ខេត្តព្រះវិហារ៖ នៅថ្ងៃសៅរ៍ ២កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរប...

០៦ វិច្ឆិកា ២០២៤

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម