លោក ទិត្យ អានធីរ៉ា អនុប្រធាននាយកដ្ឋានរដ្ឋបាល សរុប និងសហការី បានចុះប្រគល់ថវិកាមួយចំនួន ជូនក្រុមគ្រួសាររបស់លោក គុណ សុខជាតិ
ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ២២:៤៩ ល្ងាច

លោក ទិត្យ អានធីរ៉ា អនុប្រធាននាយកដ្ឋានរដ្ឋបាល សរុប និងសហការី បានចុះប្រគល់ថវិកាមួយចំនួន ជូនក្រុមគ្រួសាររបស់លោក គុណ សុខជាតិ

លោក ទិត្យ អានធីរ៉ា អនុប្រធាននាយកដ្ឋានរដ្ឋបាល សរុប និងសហការី បានចុះប្រគល់ថវិកាមួយចំនួន ជូនក្រុមគ្រួសាររបស់លោក គុណ សុខជាតិ
ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ លោក ឧត្ដមសេនីយ៍ទោ ទិត្យ អានធីរ៉ា អនុប្រធាននាយកដ្ឋាន តំណាង លោក ឧត្ដមសេនីយ៍ឯក ប៊ុន ធី ប្រធាននាយកដ្ឋានរដ្ឋបាល សរុប និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងសហការី បានចុះប្រគល់ថវិការបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងថវិកាសមាគមមិត្តនគរបាលកម្ពុជា ជូនក្រុមគ្រួសាររបស់លោកវរសេនីយ៍ត្រី គុណ សុខជាតិ នាយរងការិយាល័យរដ្ឋបាល សរុប ចំណុះនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបានទទួលមរណភាព នៅថ្ងៃពុធ វេលាម៉ោង ១០:០០យប់ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ៣៣ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ កម្មពិធីបុណ្យប្រពឹត្តទៅនៅគេហដ្ឋានរបស់លោក ដែលស្ថិតនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្នុងពិធីប្រគល់នេះ ក៏មានការអញ្ជើញចូលរួមពី លោក អនុប្រធាននាយកដ្ឋានរដ្ឋបាល សរុប លោកអនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន លោកនាយរងការិយាល័យបុគ្គលិក និងបណ្ដុះបណ្ដាល ព្រមទាំងមន្រ្តីចំណុះនាយកដ្ឋានរដ្ឋបាល សរុបផងដែរ៕

អត្ថបទផ្សេងៗ

ឯកឧត្តម អេង ច័ន្ទតារា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសថ្នាក់ជាតិស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក

ឯកឧត្តម អេង ច័ន្ទតារា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូឧទ្ទេសថ្នាក់ជាតិស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក។ រា...

២៥ តុលា ២០២៥

ខេត្តបាត់ដំបង៖ ផ្នែកអត្តសញ្ញាណកម្មស្រុកសំពៅលូន

ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ផ្នែកអត្តសញ្ញាណកម្មស្រុកសំពៅលូន បានបំពេញ បែបបទផ្...

២១ កញ្ញា ២០២០

ខេត្តកែប៖ ថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំកម្លាំងជំនាញ

ខេត្តកែប៖ ថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្ត...

១៩ សីហា ២០២៤

សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចុះត្រួតពិនិត្យស្រាវជ្រាវការចុះបញ្ជីអត្រានុកូលដ្ឋាន នៅស្រុកជុំគិរី ខេត្តកំពត

ខេត្តកំពត៖ នៅថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន​ នៃអគ្គ​ន...

១៩ មីនា ២០២០

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម