ជិត២ឆ្នាំ នៃការអនុវត្តសាកល្បង ការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិកត្រូនិក តាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល ទទួលបានលទ្ធផលជាង១ម៉ឺនបញ្ជី!
ថ្ងៃច័ន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥ ១៣:៥៦ ល្ងាច

ជិត២ឆ្នាំ នៃការអនុវត្តសាកល្បង ការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិកត្រូនិក តាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល ទទួលបានលទ្ធផលជាង១ម៉ឺនបញ្ជី!

ជិត២ឆ្នាំ នៃការអនុវត្តសាកល្បង ការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិកត្រូនិក តាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល ទទួលបានលទ្ធផលជាង១ម៉ឺនបញ្ជី!
ការចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលសរុបចំនួន ១០,៧៣៤បញ្ជី ចំនួននេះ គឺជាផ្នែកមួយដែលទទួលបានពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិកត្រូនិក ដោយប្រព័ន្ធនេះត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងដំបូងបំផុតនៅក្នុងសង្កាត់ចំនួន៦ នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងចំណោមលទ្ធផលនៃការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិកត្រូនិកនេះ រួមមាន ការចុះបញ្ជីកំណើតចំនួន ៦,៩១១បញ្ជី ការចុះបញ្ជីមរណភាពចំនួន ៨៣៩បញ្ជី និងការចុះបញ្ជីអាពាហ៍ពិពាហ៍ចំនួន ២,៩៨៤បញ្ជី នេះបើគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។
ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធអេឡិកត្រូនិកបាន ពលរដ្ឋអាចអនុវត្តតាមដំណើរការនេះ ចំពោះការចុះបញ្ជីកំណើតរស់ ឪពុកម្តាយ ឬអាណាព្យាបាល ឬញាតិជានីតិជន អាចដាក់ពាក្យស្នើសុំចុះបញ្ជីកំណើតរស់ទៅមន្ត្រីអត្រានុកូលដ្ឋាន នៅសង្កាត់ទាំង៦ ក្នុងខណ្ឌពោសែនជ័យ នៃទីលំនៅរបស់អ្នករាយការណ៍ ឬទីកន្លែងដែលកំណើតបានកើតឡើង ដោយភ្ជាប់មកជាមួយ នូវលិខិតជូនដំណឹងអំពីកំណើតរស់ ពីមូលដ្ឋានសុខាភិបាល ឯកសារអត្តសញ្ញាណឳពុកម្តាយ មានដូចជាសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ និងសំបុត្រអាពាហ៍ពិពាហ៍ ប្រសិនបើមាន។
ដំណើរការបន្ត នៃការចុះបញ្ជីកំណើតរស់ បន្ទាប់ពីទទួលបានពាក្យសុំ និងឯកសារភ្ជាប់ ត្រឹមត្រូវគ្រប់គ្រាន់ ស្មៀនសង្កាត់ ឬជំនួយការស្មៀន និងវាយបញ្ចូលព័ត៌មានពីពាក្យសុំ និងលិខិតជូនដំណឹងអំពីកំណើត ចូលទៅក្នុងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ក្នុងនោះមន្ត្រីអត្រានុកូលដ្ឋានសង្កាត់ និងពិនិត្យ ផ្ទៀងផ្ទាត់ ពាក្យសុំ និងឯកសារភ្ជាប់ ក្រោយពេលត្រឹមត្រូវហើយ និងសម្រេចចុះបញ្ជីក្នុងប្រព័ន្ធ និងស្នើសុំលេខកូដអត្តសញ្ញាណបុគ្គល។ ជំហានបន្តស្មៀនសង្កាត់ ឬជំនួយការ បោះពុម្ពបញ្ជីកំណើត និងសំបុត្រកំណើត ហើយបញ្ជីកំណើត និងត្រូវដាក់ជូនអ្នករាយការណ៍ ពិនិត្យ ផ្ទៀងផ្ទាត់ម្តងទៀត រួចផ្តិតស្នាមមេដៃលើបញ្ជីនោះ។ ទន្ទឹមនេះមន្ត្រីអត្រានុកូលដ្ឋានសង្កាត់ ត្រូវចុះហត្ថលេខា និងបោះត្រាលើបញ្ជីកំណើតរស់ និងសំបុត្រកំណើត។ ស្មៀនសង្កាត់ ឬជំនួយការ ត្រូវស្កែនពាក្យសុំ ឯកសារភ្ជាប់ បញ្ជីកំណើតរស់ និងសំបុត្រកំណើត ចូលក្នុងប្រព័ន្ធ រួចប្រគល់សំបុត្រកំណើតច្បាប់ដើម ជូនអ្នករាយការណ៍។
ដោយឡែកចំពោះការចុះបញ្ជីមរណភាព តាមប្រព័ន្ធអេឡិកត្រូនិក ឪពុក ឬម្តាយ ឬអាណាព្យាបាល ឬញាតិជានីតិជន ឬសហព័ទ្ធ អាចដាក់ពាក្យស្នើសុំចុះបញ្ជីមរណភាពទៅមន្ត្រីអត្រានុកូលដ្ឋាន ក្នុងសង្កាត់ទាំង៦ នៃទីលំនៅរបស់មរណជន ឬទីកន្លែងដែលកំណើតបានកើតឡើង ដោយភ្ជាប់មកជាមួយ នូវលិខិតជូនដំណឹងអំពីមរណភាព ពីមូលដ្ឋានសុខាភិបាល ឯកសារអត្តសញ្ញាណមរណជន មានដូចជា សំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬអត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន សៀវភៅស្នាក់នៅ ឬគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។
ជំហានបន្តនៃដំណើរការចុះបញ្ជីមរណភាព បន្ទាប់ពីទទួលបានពាក្យសុំ និងឯកសារភ្ជាប់ ត្រឹមត្រូវគ្រប់គ្រាន់ ស្មៀនសង្កាត ឬជំនួយការស្មៀន និងវាយបញ្ចូលព័ត៌មានពីពាក្យសុំ និងលិខិតជូនដំណឹងអំពីមរណភាព ចូលទៅក្នុងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ក្នុងនោះមន្ត្រីអត្រានុកូលដ្ឋានសង្កាត់ និងពិនិត្យ ផ្ទៀងផ្ទាត់ ពាក្យសុំ និងឯកសារភ្ជាប់ បើត្រឹមត្រូវហើយ និងសម្រេចចុះបញ្ជីក្នុងប្រព័ន្ធ និងស្នើសុំបិទលេខកូដអត្តសញ្ញាណបុគ្គល(បើមាន)។ ក្នុងនោះស្មៀនសង្កាត់ ឬជំនួយការ និងបោះពុម្ពបញ្ជីមរណភាព និងសំបុត្រមរណភាព។ បញ្ជីមរណភាព ត្រូវដាក់ជូនអ្នករាយការណ៍ ពិនិត្យ ផ្ទៀងផ្ទាត់ម្តងទៀត រួចផ្តិតស្នាមមេដៃលើបញ្ជីនោះ។ មន្ត្រីអត្រានុកូលដ្ឋានសង្កាត់ ត្រូវចុះហត្ថលេខា និងបោះត្រាលើបញ្ជីមរណភាព និងសំបុត្រមរណភាព។ ស្មៀនសង្កាត់ ឬជំនួយការ ត្រូវស្កែនពាក្យសុំ ឯកសារភ្ជាប់ បញ្ជីមរណភាព និងសំបុត្រមរណភាព ចូលក្នុងប្រព័ន្ធ រួចប្រគល់សំបុត្រមរណភាពច្បាប់ដើម ជូនអ្នករាយការណ៍។
សូមបញ្ជាក់ថា ការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិកត្រូនិក ជំនួសដោយដៃ ផ្តល់សារសំខាន់យ៉ាងច្រើនដូចជា សំបុត្រអត្រានុកូលដ្ឋាន មានចេញជូនជា QR code ធានាបានទិន្នន័យសំបុត្រអត្រានុកូលដ្ឋាន និងបញ្ជីអត្រានុកូលដ្ឋាន ត្រឹមត្រូវ និងមិនខុសគ្នា ទិន្នន័យអត្តសញ្ញាណមួយចំនួន ទាញចេញពីទិន្នន័យនៃអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយពុំចាំបាចវាយបញ្ចូល អ្វីដែលពិសេស ការចុះបញ្ជីនឹងប្រព្រឹត្តទៅលឿន រហ័ស និងត្រឹមត្រូវ៕
ដោយ សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

 

អត្ថបទផ្សេងៗ

ខេត្តព្រះវិហារ៖ នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ការបំពេញបែបបទផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ

ខេត្តព្រះវិហារ៖ នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ការបំពេញបែបបទផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្...

១៣ មីនា ២០២៥

ខេត្តកែប៖ នៅថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំកម្លាំងជំនាញ

ខេត្តកែប៖ នៅថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប ប...

០៣ កុម្ភៈ ២០២៥

ខេត្តកែប៖ នៅថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំកម្លាំងជំនាញ

ខេត្តកែប៖ នៅថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្...

២៣ កញ្ញា ២០២៤

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម