ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ
ថ្ងៃច័ន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ ១៥:០៥ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ កងកម្លាំងនគរបាលការពារព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក ដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ កងកម្លាំងនគរបាលការពារព្រំដែន វរសេនាតូចលេខ៨០៧ ,៨១៥,៨៩១ ,និង៩១១ ក្នុងខេត្តបន្ទាយមានជ័យ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត តុប នេត អគ្គនាយក បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហា ព្រំដែនទាំងដំណោះស្រាយការទូត និងលើកយកករណីវិវាទនៅតំបន់មុំបី ប្រាសាទ តាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត អគ្គនាយក បានក្រើនរំលឹកដល់កងកំលាំងនគរបាលការពារព្រំដែនទាំងអស់ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា គ្រប់គ្រងថែរក្សាអាវុធ យុទ្ធោបករណ៍ ឧបករណ៍ សម្ភារសឹក ដែលបានបំពាក់ ត្រៀមលក្ខណៈឆ្លើយតបរហ័សនៅពេលមានបទបញ្ជា និងបន្តរក្សាសាមគ្គីភាព ជួយទុក្ខធុរៈគ្នា រួមសុខរួមទុក្ខដូចជាបងជាប្អូនក្នុងគ្រួសារតែមួយ និងសហការជិតស្និទជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងតំបន់ឈរជើង ត្រូវថែទាំសុខភាព រក្សាអនាម័យ ទាំងម្ហូបអាហារ ទឹកបរិភោគ ការពារជំងឺដង្កាត់ផ្សេងៗ។
ឆ្លាតក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត អគ្គនាយក ក៏បាននាំយកសម្ភារ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដើម្បីផ្តល់ជូនដល់បងប្អូនមន្ត្រី ដែលកំពុងបំពេញការងារនៅព្រំដែនមួយចំនួន។
បន្ទាប់ពី សំណេះសំណាល និងសួរសុខទុក្ខជាមួយ កងកម្លាំងនគរបាលការពារព្រំដែនចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក ក៏ដឹកនាំគណៈប្រតិភូ បន្ដចុះពិនិត្យស្ថានភាពជាក់ស្ដែងច្រកព្រំដែនកម្ពុជា-ថៃ (តំបន់បឹងត្រកួន)ផងដែរ៕
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក...

០៧ តុលា ២០២០

ខ្ញុំបាទ ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិ និងមន្រ្តីរាជការសុីវិល សូមគោរពចូលរួមសម្ដែងអំណរសាទរប្រកបដោយសេចក្ដីសោមនស្សក្រៃលែងជូនចំពោះ

ខ្ញុំបាទ ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិ និងមន្រ្តីរាជការសុីវិល សូមគោរពចូលរួមស...

១៨ តុលា ២០២៤

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេស ស្ដីពី ការធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមរវៀតណាម ស្ដីពី នីតិវិធីប្រតិបត្តិបទដ្ឋានក្នុងការកំណត់អត្តសញ្ញាណ និងការធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះដោយអំពើជួញដូរមនុស្ស

រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង ន...

០៣ មករា ២០២៣

ឯកឧត្តម ផុន លីវិរៈ អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈបញ្ជាការដឹកនាំរួមដើម្បីអនុវត្តផែនការលេខ ០០៣ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ

ឯកឧត្តម ផុន លីវិរៈ អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈបញ្ជាការដឹកនាំរួមដើម្បីអនុវត្តផែនការលេខ ០០៣ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្...

១១ តុលា ២០២៤

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម