ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងពិធីប្រទានព្រះអគ្គីបូជាសព លោកឧត្តមសេនីយ៍ត្រី សាផន ខេមរិទ្ធ អនុប្រធាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥ ១៣:៣៩ ល្ងាច

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងពិធីប្រទានព្រះអគ្គីបូជាសព លោកឧត្តមសេនីយ៍ត្រី សាផន ខេមរិទ្ធ អនុប្រធាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងពិធីប្រទានព្រះអគ្គីបូជាសព លោកឧត្តមសេនីយ៍ត្រី សាផន ខេមរិទ្ធ អនុប្រធាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
នៅព្រឹកថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោកជំទាវ ថាំ វ៉ាន់នីកា ព្រមទាំងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីប្រទានព្រះអគ្គីបូជាសព លោកឧត្តមសេនីយ៍ត្រី សាផន ខេមរិទ្ធ អនុប្រធាននាយកដ្ឋានលិខិតឆ្លងដែន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបានទទួលមរណភាព ដោយរោគាពាធ។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកប្រធានទីស្នាក់ការ លោក លោកស្រីនាយការិយាល័យ និងមន្រ្តីចំណុះនាយកដ្ឋានពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងភ្ញៀវកិត្តិយស សាច់ញាតិបងប្អូនជាច្រើនរូបទៀត។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី សាផន ខេមរិទ្ធ បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៣៨ឆ្នាំ នាម៉ោង១២ និង១៥ នាទីរំលងអធ្រាត្រ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន ផ្ទះលេខ ៦៣ Eo ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពលោកឧត្តមសេនីយ៍ត្រី សាផន ខេមរិទ្ធ ត្រូវបានក្រុមគ្រួសារដង្ហែរមកប្រារព្ធពិធីបូជា នៅវត្តកោះ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត បានផ្ដល់កិត្តិយសជូនភ្លើងរំលាយសពជាកិច្ចបច្ឆាមរណៈ។

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការអនុវត្តយុទ្ធសាស្រ្តប្រាស្រ័យទាក់ទងនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា (SBCC)

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការអនុវត្តយុទ្ធសាស្រ្តប្រាស្រ័យទាក់ទងនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្ប...

២០ កុម្ភៈ ២០២៦

ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំសន្និបាតបូកសរុបសទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំសន្និបាតបូកសរុបសទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ រ...

១៣ មករា ២០២៦

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ចុងក្រោយ ស្ដីពីកិច្ចការពារកុមារ នៃព្រះរាជាណាចក្រកម្ពុជា

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ចុងក្រោយ ស្ដីពីកិច្ចការពារកុមារ នៃព្រះរាជាណាចក្រកម្ព...

០៧ សីហា ២០២៤

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្តរបស់ក្រុមការងារគាំទ្រយន្តការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ-សង្កាត់

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខ...

៣១ មករា ២០២៣

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម