អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងរៀបចំកិច្ចប្រជុំសម្របសម្រួលផ្ដល់ឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋវិលពីប្រទេសថៃជិត១លាននាក់
ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥ ១២:២៦ ល្ងាច

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងរៀបចំកិច្ចប្រជុំសម្របសម្រួលផ្ដល់ឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋវិលពីប្រទេសថៃជិត១លាននាក់

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងរៀបចំកិច្ចប្រជុំសម្របសម្រួលផ្ដល់ឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋវិលពីប្រទេសថៃជិត១លាននាក់!
......
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងជំនាញពាក់ព័ន្ធ នៅថ្ងៃទី១២ សីហានេះ ដើម្បីសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។ យោងតាមរបៀបវារៈ កិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រហូតដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងថា កិច្ចប្រជុំនេះមានគោលដៅធ្វើឱ្យសម្រេចបានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ សម្រាប់ប្រជាពលរដ្ឋចំណាកស្រុកដែលទើបវិលពីប្រទេសថៃ ដើម្បីចាប់ផ្ដើមជីវភាពថ្មី ដែលត្រូវការឯកសារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងករណីពួកគាត់ពុំមាន ឬពុំធ្លាប់បានធ្វើពីមុនមក។
គួរកត់សម្គាល់ថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងវាគ្មិនជាថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋាន ដែលនឹងធ្វើបទអន្តរាគមន៍សង្ខេបស្តីពីការងារចុះបញ្ជីអត្រានុកូលដ្ឋាន ការងារចុះបញ្ជីស្នាក់នៅ និងការងារផ្តល់អត្តសញ្ញាណបណ្ណ។
សូមបញ្ជាក់ថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់សហការជាមួយក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីសម្រួលការទទួលដំណើរវិលចូលប្រទេសរបស់ពលរដ្ឋពីប្រទេសថៃ ការដឹកជញ្ជូនដោយឥតគិតថ្លៃទៅកាន់ស្រុកកំណើត ការផ្ដល់ជំនួយឧបត្ថម្ភគាំទ្រ និងការបង្កលក្ខណៈឱ្យពួកគាត់ចាប់យកឱកាសការងារថ្មី រួមទាំងកុមារដែលត្រូវទទួលការសិក្សា ខណៈមកទល់ពេលនេះមានប្រជាពលរដ្ឋខ្មែរវិលពីប្រទេសថៃប្រមាណជិត១លាននាក់ហើយ៕
ដោយ លោក ចិន ណារិន
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

លិខិតរំលែកទុក្ខ៖ ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ គោរពជូនលោកជំទាវឧកញ៉ា ខៀវ ស៊ីណា ជាចាន់តូ ព្រមទាំងក្រុមគ្រួសារ

លិខិតរំលែកទុក្ខ៖ ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ គោរពជូនលោកជំទាវឧកញ៉ា ខៀវ...

៣០ តុលា ២០២៤

ក្រុមការងារប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ បានចុះបើកប្រអប់សំបុត្រ ដែលបានដាក់នៅតាមបណ្តាទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម

ក្រុមការងារប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្រ...

២៤ តុលា ២០២១

ឯកឧត្ដម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាសមាជិកគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាសមាជិកលេខាធិការដ្ឋាន (គ.ស.អ) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្ដីពី កិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក ន...

២៩ មេសា ២០២២

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចេញសេចក្តីសង្ខេបព័ត៌មាន (Press Briefing) ស្តីពីលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៥ ជុំវិញការគ្រប់គ្រងការស្នាក់នៅ ការផ្តល់លិខិតឆ្លងដែន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចេញសេចក្តីសង្ខេបព័ត៌មាន (Press Briefing) ស្តីពីលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៥ ជុំវិញការគ្រប់គ្រងក...

១៧ មិថុនា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម