អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជំរុញការផ្តល់សេវាជូនពលរដ្ឋវិលពីថៃឱ្យបានល្អនិងលឿនរហ័ស
ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥ ១២:៤៣ ល្ងាច

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជំរុញការផ្តល់សេវាជូនពលរដ្ឋវិលពីថៃឱ្យបានល្អនិងលឿនរហ័ស

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជំរុញការផ្តល់សេវាជូនពលរដ្ឋវិលពីថៃឱ្យបានល្អនិងលឿនរហ័ស
..................................
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្រ្តីមូលដ្ឋានពាក់ព័ន្ធទាំងអស់ខិតខំជួយសម្របសម្រួលការងារផ្តល់អត្តសញ្ញាណកម្មជូនពលរដ្ឋដែលទើបវិលពីប្រទេសថៃ។ ការជំរុញយ៉ាងដូច្នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ។
បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ការសម្របសម្រួលផ្តល់អត្តសញ្ញាណកម្ម គឺជាការឆ្លើយតបតម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដែលទើបវិលត្រឡប់មកកាន់ប្រទេសកំណើត ដើម្បីរៀបចំជីវភាពថ្មី។ ឯកឧត្តមបានបន្តថា ដើម្បីសម្របសម្រួលការងារនេះឱ្យបានជោគជ័យ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការយ៉ាងជិតស្និទ្ធ និងអស់ពីសមត្ថភាព ដើម្បីសម្រួលសេវាអត្តសញ្ញាណកម្មដូចជា ការចុះសំបុត្រកំណើត ធ្វើសៀវភៅស្នាក់នៅ និងការធ្វើអត្តសញ្ញាណបណ្ណជាដើម។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា «សម្រាប់ពលរដ្ឋដែលគ្មានឯកសារសោះ ឬខ្វះឯកសារ ឬធ្លាប់មាន ប៉ុន្តែបានបាត់បង់ រដ្ឋបាលមូលដ្ឋានជាពិសេសមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវចូលរួមគ្នាសហការជាធ្លុងមួយ ដើម្បីធានាថា ការផ្តល់សេវាអត្តសញ្ញាណកម្មអាចធ្វើទៅដោយរហ័ស និងមានប្រសិទ្ធភាព។ ទោះជាយ៉ាងណា រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នចំពោះជនខិលខូចដែលអាចឆ្លៀតឱកាសក្លែងបន្លំដោយប្រការណាមួយក្នុងការស្នើសុំសេវាអត្តសញ្ញាណកម្មនេះ»។
គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៃការផ្ទុះអាវុធរវាងកម្ពុជានិងថៃ មានប្រជាពលរដ្ឋបានសម្រុកវិលត្រឡប់មកប្រទេសកម្ពុជាវិញ មកដល់ពេលនេះមានចំនួនប្រមាណ៩០ម៉ឺននាក់ហើយ។ ក្នុងចំណោមប្រជាពលរដ្ឋវិលត្រឡប់មកវិញ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបែកចែកជាបី រួមមាន ១. ពលរដ្ឋគ្មានឯកសារអ្វីទាំងអស់ ២. ពលរដ្ឋមានឯកសារបន្ដិចបន្ដួច ៣. ពលរដ្ឋមានឯកសារបាត់ សំបុត្រកំណើត អត្តសញ្ញាណបណ្ណ ជាដើម ដែលសុទ្ធតែជាគោលដៅត្រូវផ្ដល់សេវា។
គួរកត់សម្គាល់ថា អនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក៏បានរៀបចំបទបង្ហាញពីនីតិវិធីអនុវត្តការងារពាក់ព័ន្ធ ដោយនាយកដ្ឋានជំនាញ ៣ រួមមាន ការងារចុះសំបុត្រកំណើតអត្រានុកូលដ្ឋាន ការងារស្ថិតិប្រជាពលរដ្ឋការគ្រប់គ្រងការស្នាក់នៅ និងការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
សូមបញ្ជាក់ថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់សហការសម្របសម្រួលដល់ដំណើរវិលត្រឡប់របស់បងប្អូនពលករខ្មែរពីប្រទេសថៃ ដែលមានចំនួនប្រមាណជិត ១លាននាក់ រួមមាន ការផ្តល់មធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃដល់ស្រុកកំណើត ជួយឧបត្ថម្ភគាំទ្រចាំបាច់ និងជួយបង្កើតលក្ខខណ្ឌងាយស្រួលដល់ការស្វែងរកឱកាសការងារថ្មី រួមទាំងឱកាសការសិក្សាដល់កុមារផងដែរ៕
ដោយ លោក ចិន ណារិន

អត្ថបទផ្សេងៗ

នៅថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលដោះស្រាយ

នៅថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្...

២៧ មីនា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ ព្រមទាំងមន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គោរពផ្ញើសារជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ ព្រមទាំងមន្រ្តីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គោរពផ្ញើសារជ...

២៣ មករា ២០២៥

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ នៅថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួល

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ នៅថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រ...

១៣ ឧសភា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម