ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការជ្រើសរើស និងកំណត់អង្គភាពគោលដៅ នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ
ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥ ១៣:០៦ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការជ្រើសរើស និងកំណត់អង្គភាពគោលដៅ នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការជ្រើសរើស និងកំណត់អង្គភាពគោលដៅ នៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អមដំណើរឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារអត្តសញ្ញាណកម្ម ចូលរួមកិច្ចប្រជុំពិភាក្សាលើការជ្រើសរើស និងកំណត់អង្គភាពគោលដៅ ឈ្មោះសេវារដ្ឋបាលនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិធីសាស្រ្ត នៃការធ្វើអង្កេតស្តីពីការយល់ឃើញរបស់ប្រជាពលរដ្ឋលើប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈពាក់ព័ន្ធនឹងសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ប៉ូល ពីឌូ រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ នៅបន្ទប់ប្រជុំ “បាយ័ន” នៃសាលាភូមិន្ទរដ្ឋបាល។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គាធិការ អគ្គាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធានាយកដ្ឋាន ប្រធានការិយាល័យ ចំណុះក្រសួងស្ថាប័ន ព្រមទាំងលោក លោកស្រី ពាក់ព័ន្ធផងដែរ។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ-ប្រកាសលេខ២៨៨៤ ប្រក ចុះថ្ងៃទី១ខែកក្កដា ឆ្នាំ២០២០ ស្ដីពីការផ្ទេរសមត្ថក្នុងការផ្ដល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ របស់ក្រសួងមហាផ្ទៃ

ខេត្តព្រៃវែង៖ នៅថ្ងៃព្រហស្បតិ៍​ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការដ...

៣០ កក្កដា ២០២០

ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង និងឯកឧត្តម ផុន លីវិរៈ អគ្គនាយករង អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពី ក្រមសីលធម៌ផ្សព្វផ្សាយព័ត៌មានសន្តិសុខសង្គមសម្រាប់មន្រ្តី ប្រតិបត្តិច្បាប់ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ

ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង និងឯកឧត្តម ផុន លីវិរៈ អគ្គនាយករង អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពី ក្រមសីលធម៌ផ្សព្វផ្សាយព័ត៌មានសន្តិសុខសង...

១៦ ធ្នូ ២០២៤

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ សូមជម្រាបជូនបេក្ខជន បេក្ខនារី ដែលមានជំនាញដូចខាងក្រោម

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ សូមជម្រាបជូនបេក្ខជន បេក្ខនារី ដែលមានជំនាញដូចខាងក្រោម ៖ ១-ជំនាញព័ត៌មានវិទ្យា ២-ជំនាញនីតិសាស្រ្ត ៣-ជំនាញរដ្ឋបាលសាធារណៈ...

២០ តុលា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម