វគ្គបណ្តុះបណ្តាលសាកល្បងស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័តមាន
ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥ ១៥:៣៥ ល្ងាច

វគ្គបណ្តុះបណ្តាលសាកល្បងស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័តមាន

វគ្គបណ្តុះបណ្តាលសាកល្បងស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័តមាន។
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការជាមួយអង្គការ Vital strategies រៀបចំវគ្គបណ្តុះបណ្តាលសាកល្បងស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័តមាន រយៈពេល៣ថ្ងៃ (ថ្ងៃទី១៧ ដល់ទី១៩ ខែកញ្ញា ឆ្នាំ២០២៥) នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ក្នុងនោះ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានសមាសភាពចូលរួមពី ឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន លោក ឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា លោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នាយការិយាល័យ អនុប្រធានការិយាល័យ នាយរងការិយាល័យចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក លោកស្រីប្រធានការិយាល័យ និងអនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិកខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ លោកលោកស្រីចៅសង្កាត់ ស្មៀន និងជំនួយការរដ្ឋបាលសង្កាត់ចំនួន៥ ចំណុះខណ្ឌច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ តំណាងអង្គការ Vital Strategies តំណាងអង្គការ UNFPA និងទីប្រឹក្សា សរុបចំនួន៤៦នាក់។
គោលបំណងវគ្គបណ្តុះបណ្តាលនេះដើម្បី (១) ធ្វើតេស្ត និងពិនិត្យមើលលើខ្លឹមសារ វិធីសាស្ត្រ និងឯកសារជំនួយស្មារតី នៃបែបបទនីតិវិធី នៃការចុះបញ្ជីអត្រានុកូលដ្ឋាន ស្របតាមសេចក្តីព្រាងប្រកាសស្តីការចុះបញ្ជីអត្រានុកូលដ្ឋាន (២) ប្រមូលធាតុចូលពីមន្ត្រីអត្រានុកូលដ្ឋាន ដើម្បីកែសម្រួលឱ្យប្រសើរឡើងនូវខ្លឹមសារ វិធីសាស្ត្រ ឯកសារជំនួយស្មារតី និងសៀវភៅណែនាំស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងឱកាស ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ អនុរដ្ឋមន្រ្តី ក្រសួងនគរបាលវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងឱកាស ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

១៧ តុលា ២០២៣

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពី ការសម្របសម្រួលដោះស្រាយផ្ដល់ឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពី ការសម្របសម្រួលដោះស្រាយផ្ដល់ឯកសារអត្តសញ្ញាណកម្មជូនប្រជ...

២៣ សីហា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម