ឯកឧត្តម ផុន លីវិរៈ បានដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ទទួល សម្ភារៈបរិក្ខា របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឧបត្ថម្ភជូន
ថ្ងៃច័ន្ទ ទី០៦ ខែតុលា ឆ្នាំ២០២៥ ១៨:៥៧ ល្ងាច

ឯកឧត្តម ផុន លីវិរៈ បានដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ទទួល សម្ភារៈបរិក្ខា របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឧបត្ថម្ភជូន

ឯកឧត្តម ផុន លីវិរៈ បានដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ទទួល សម្ភារៈបរិក្ខា របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឧបត្ថម្ភជូន ៤វរសេនាតូចការពារព្រំដែន ខេត្តបន្ទាយមានជ័យ។
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ១១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក បានដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ទទួល សម្ភារៈបរិក្ខា របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឧបត្ថម្ភជូន ៤វរសេនាតូចការពារព្រំដែន ខេត្តបន្ទាយមានជ័យ ដែលប្រព្រឹត្តិទៅនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង បានពាំនាំប្រសាសន៍ផ្ដាំផ្ញេីពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក សួរសុខទុក្ខ សំណេះសំណាល និងបានក្រើនរំលឹកដល់កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា គ្រប់គ្រងថែរក្សាអាវុធ យុទ្ធោបករណ៍ ឧបករណ៍ សម្ភារសឹក ដែលបានបំពាក់ ត្រៀមលក្ខណៈឆ្លើយតបរហ័សនៅពេលមានបទបញ្ជា និងបន្តរក្សាសាមគ្គីភាព ជួយទុក្ខធុរៈគ្នា រួមសុខរួមទុក្ខដូចជាបងជាប្អូនក្នុងគ្រួសារតែមួយ និងសហការជិតស្និទជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងតំបន់ឈរជើង ត្រូវថែទាំសុខភាព រក្សាអនាម័យ ទាំងម្ហូបអាហារ ទឹកបរិភោគ ការពារជំងឺដង្កាត់ផ្សេងៗ។

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងឱកាស ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អនុញ្ញាតឱ្យ អ្នកសម្របសម្រួលថ្មី របស់អង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងឱកាស ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អនុញ្ញាតឱ្យ អ្នកសម្របសម្រួលថ្មី របស់អង្គការសហប្រជាជាតិ ប្រចា...

១២ មេសា ២០២៦

នៅថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

នៅថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក...

០៨ តុលា ២០២៤

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកម្មវិធីប្រជុំស្តីពីការប្រគល់មន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី ឱ្យទៅបម្រើការងារនៅតាមអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកម្មវិធីប្រជុំស្តីពីការប្រគល់មន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី ឱ្យទៅបម្រើការងារនៅតាមអង្គភាពជំនាញចំណុះក្រស...

២៨ កុម្ភៈ ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងឱកាស ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងឱកាស ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ ប្រធា...

១៧ មេសា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម