អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបើកវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្តីពី “ពិធីករ ពិធីការនី(MC)” ដល់មន្រ្តីចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ ១៤:០៦ ល្ងាច

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបើកវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្តីពី “ពិធីករ ពិធីការនី(MC)” ដល់មន្រ្តីចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបើកវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្តីពី “ពិធីករ ពិធីការនី(MC)” ដល់មន្រ្តីចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
នៅព្រឹកថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្តីពី “ពិធីករ ពិធីការនី(MC)” ដល់មន្រ្តីចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ត្រី នង សុខលី គ្រូនគរបាលជាតិកម្រិតឧត្តមថ្នាក់លេខ២ ប្រធានអាសនៈសិល្បៈ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ នៃសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រូឧទ្ទេស មុខជំនាញ ពិធីករ។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ និង១៤ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអនុប្រធាននាយកដ្ឋាន តំណាងប្រធាននាយកដ្ឋាន លោក លោកស្រីនាយ ប្រធានការិយាល័យ ព្រមទាំងអស់លោក លោកស្រីដែលជាសិក្ខាកាមចំណុះនាយកដ្ឋានពាក់ព័ន្ធផងដែរ។
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

ឯកឧត្ដម មាស សុីផាន អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារអធិការដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានានៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប

ឯកឧត្ដម មាស សុីផាន អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារអធិការដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានានៅអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជ...

១៥ កញ្ញា ២០២៥

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ខេត្តព្រៃវែង៖ អធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង ស្រុកស្វាយអន្ទរ និងស្រុកបាភ្នំ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ​​បានដឹកនាំកម្លាំង ផ្នែកអត្តសញ្ញាណប័ណ្ណ...

៣០ មិថុនា ២០២០

ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមាន...

៣០ មករា ២០២៦

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក មាស សុីផាន អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក មាស សុីផាន អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។ ខេត្តសៀមរាប៖ នៅថ្ងៃសុក្រ ៤រោច ខែបឋម...

១១ កក្កដា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម