២ឆ្នាំ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបណ្ដុះបណ្ដាលមន្ត្រី២ម៉ឺននាក់ និងដោះស្រាយបណ្ដឹងរាប់រយករណី
ថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ ១៤:០៧ ល្ងាច

២ឆ្នាំ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបណ្ដុះបណ្ដាលមន្ត្រី២ម៉ឺននាក់ និងដោះស្រាយបណ្ដឹងរាប់រយករណី

២ឆ្នាំ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបណ្ដុះបណ្ដាលមន្ត្រី២ម៉ឺននាក់ និងដោះស្រាយបណ្ដឹងរាប់រយករណី!
ក្នុងរយៈពេល២ឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ សម្រេចបានសមិទ្ធផលជាច្រើនមាន ក្នុងនោះក៏មានការងារបណ្ដុះបណ្ដាលធនធានមនុស្ស និងទទួលដោះស្រាយបណ្ដឹងផ្សេងៗជូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថា សម្រាប់វគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលានានា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំនៅថ្នាក់ក្រោមជាតិចំនួន៥០លើក មានសិក្ខាកាមចូលរួមចំនួន២០.០៣៧នាក់ ក្នុងនោះមានវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងអគ្គនាយកដ្ឋាន មានចំនួន ១៣វគ្គ មានសិក្ខាកាមចូលរួម៧៦៣នាក់ និងវគ្គបណ្ដុះបណ្ដាលស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈនៃមន្ត្រីផ្ដល់សេវាចំនួន៦វគ្គ។
វគ្គបណ្ដុះបណ្ដាលទាំងនោះ បើតាមឯកឧត្តមអគ្គនាយក គឺផ្តោតលើគោលបំណង ៣សំខាន់ៗ ទី១.លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈដល់មន្ត្រីផ្ដល់សេវា ទី២.ពង្រឹងសមត្ថភាពមន្ត្រីទាំងចំណេះដឹង និងជំនាញបច្ចេកទេសលើការងារចុះបញ្ជីអត្រានុកូលដ្ឋាន ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងការចុះបញ្ជីស្នាក់នៅ និងទី៣.លើកកម្ពស់គុណភាពសេវាដល់ប្រជាពលរដ្ឋ។ វគ្គបណ្ដុះបណ្ដាលនេះ ឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹងធនធានមនុស្ស និងគុណភាពនៃសេវាសាធារណៈ។
ក្នុងរយៈពេលដូចគ្នានេះដែរ ក្រុមការងារប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានសកម្មបំពេញភារកិច្ចឆ្លើយតប និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានជាច្រើនរយករណី តាមរយៈការឆ្លើយតបតាមប្រព័ន្ធ Hotline ១២៧១ កម្មវិធីGDI eServices( Mobile App) គណនី Facebook អគ្គនាយកដ្ឋានសញ្ញាណកម្ម និងប្រអប់សំបុត្រ ១៣ទីតាំង។ ជាលទ្ធផល ចាប់ពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន មានប្រជាពលរដ្ឋទាញយកកម្មវិធី GDI eServices ២៦៧.៩៦៧នាក់ ខណៈមន្ត្រីបានឆ្លើយតបសំណូមពរ ៥៨.២៧៣ករណី និងបានដោះស្រាយបណ្ដឹង៩៥៣ករណីផងដែរ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានរចនាសម្ព័ន្ធចំនួន៧ រួមមាន ១.នាយកដ្ឋានរដ្ឋបាលសរុប ២.នាយកដ្ឋានអត្រានុកូលដ្ឋាន ៣.នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ៤.នាយកដ្ឋានលិខិតឆ្លងដែន ៥.នាយកដ្ឋានសញ្ជាតិ ៦.នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ និង៧.នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា៕
ដោយ កញ្ញា សេង សុខហ៊ុន
👉ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម⏬️
-ដើម្បីសាកសួរព័ត៌មាន រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ☎️1271 ឬ017 898 915

អត្ថបទផ្សេងៗ

អធិការដ្ឋាននគរបាលស្រុក/ក្រុង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងជំនាញ ចុះប្រគល់សៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤) ជូនដល់ប្រជាពលរដ្ឋ

ខេត្តកណ្ដាល៖ នៅថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ អធិការដ្ឋាននគរបាលស្រុក/ក្រុង នៃស្នងការដ្ឋាននគរបាលខ...

១៤ កញ្ញា ២០២២

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សកម្មភាពបំពេញការងារប្រចាំថ្ងៃ របស់ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សកម្មភាពបំពេញការងារប្រចាំថ្ងៃ រប...

១២ កុម្ភៈ ២០២៦

កិច្ច​ប្រជុំពិភាក្សា និងពិនិត្យលទ្ធភាពដើម្បីពង្រីកដំណើរការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្មសាកល្បង នៅសង្កាត់ចំនួន ១០ក្នុងរាជធានីភ្នំពេញ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង ស...

៣០ កក្កដា ២០២០

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម